សង្គ្រាមនៅក្នុងប្រទេសស៊ីរី អូសបន្លាយ ជាច្រើនឆ្នាំមកនេះ ដោយសារតែមានការលូកដៃពីរុស្ស៊ី ការពាររបបដឹកនាំស៊ីរី អាលអាសាដ តតាំងជាមួយលោកខាងលិច ក្នុងការធ្វើសង្គ្រាម ប្រឆាំងក្រុមបះបោរនៅក្នុងប្រទេសស៊ីរី។
វត្តមានរបស់រុស្ស៊ី បានធ្វើឲ្យប្រទេសមួយចំនួន មិនពេញចិនដែលបានរក្សារបបដឹកនាំរបស់លោកអាលអាសា ។ កន្លងមក កងទ័ពរដ្ឋាភិបាលស៊ីរី បានប្រកាសផ្អាក លែងវាយប្រហារ ទៅលើតំបន់Ghouta ដែលកំពុងកាន់កាប់ដោយក្រុមទាហានប្រឆាំងស៊ីរី។ ទាហានស៊ីរីប្រកាសឈប់ប្រយុទ្ធជាមួយពួកឧទ្ទាម នៅប៉ុន្មានម៉ោងក្រោយរុស្ស៊ី សម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលស៊ីរីបានចុះកិច្ចព្រមព្រៀង លើបទឈប់បាញ់ និងបង្កើតតំបន់សន្តិសុខ ជាមួយ ក្រុមប្រឆាំងស៊ីរី។
នៅក្រោយការចរចា នៅទីក្រុងគែរ ក្នុងប្រទេសអេហ្ស៊ីប រុស្ស៊ី និងអ្នកតំណាងក្រុមទាហានប្រឆាំងស៊ីរី ដែលមិនជ្រុលនិយម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតតំបន់ធានាសុវត្ថិភាព នៅតំបន់ Ghouta ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីរដ្ឋធានី ដាម៉ាស និងដែលកំពុងកាន់កាប់ដោយពួកឧទ្ទាមស៊ីរី។
ទៅតាមកិច្ចព្រមព្រៀង ដែលរុស្ស៊ី បានចុះហត្ថលេខា ជាមួយក្រុមប្រឆាំងស៊ីរី នៅថ្ងៃសៅរ៍ និងដែលផ្សព្វផ្សាយដោយក្រសួងការពារជាតិរុស្ស៊ី គេបានកំណត់រួចហើយ ខ្សែព្រំដែន ហើយនិងទីតាំងដែលគេត្រូវពង្រាយកងទ័ព ដែលត្រូវធានាឲ្យមានការគោរពបទឈប់បាញ់ពីភាគីទាំងសងខាង។ កិច្ចព្រមព្រៀងរវាងអ្នកទទួលខុសត្រូវរុស្ស៊ី និងក្រុមប្រឆាំងស៊ីរី បានបញ្ជាក់ផងដែរពីផ្លូវសុវត្ថិភាព ដែលគេនឹងប្រើសម្រាប់ បញ្ចេញអ្នករបួសធ្ងន់ធ្ងរ និងដឹកជំនួយមនុស្សធម៌ សម្រាប់ប្រជាជន ដែលនៅជាប់គាំងក្នុងតំបន់ Ghouta របស់ក្រុមទាហានប្រឆាំងស៊ីរី ប៉ុន្តែ ដែលកំពុងឡោមព័ទ្ធដោយកងទ័ពរដ្ឋាភិបាលស៊ីរី។
ប្រទេសនៅនៅក្នុងតំបន់ អារាប់ មិនពេញចិត្តនិងវត្តមានរបស់ រុស្ស៊ី ក្នុងការការពាររបបដឹកនាំរបស់រដ្ឋាភិបាលលោកអាលអាសាដ ។កន្លងមកថ្មីៗព្រះរាជ្យបុត្រស្នរងរាជ្យ សាឌីអារ៉ាបី Mohammad Bin Salman Al Saud កំពុងតែមានភាពល្បីល្បាញយ៉ាងខ្លាំង ក្រោយព្រះអង្គប្រកាសថា នឹងបោសសម្អាតរុស្ស៊ីចេញពីទឹកដីស៊ីរីក្នុងរយៈពេលតែ៣ថ្ងៃប៉ុណ្ណោះ។
នៅពេលចេញសេចក្តីប្រកាសខាងលើ ធ្វើឲ្យព្រះនាមរបស់ព្រះអង្គ ដែលមិនសូវមានអ្នកណាដឹង ស្រាប់តែល្បីល្បាញ ក្នុងមួយប៉ព្រិចភ្នែក សម្រាប់អ្នកវិភាគនយោបាយ។ ព្រះរាជបុត្រស្នងរាជ្យ ទី៣២របស់អារ៉ាប់ កាន់តែល្បីដោយសារតែគោលនយោបាយ កែទម្រង់សេដ្ឋកិច្ច និងចាប់ផ្តើមសង្គ្រាមប្រឆាំងក្រុមភេរវកម្ម នៅប្រទេសយេមែន ។
ព្រះរាជ្យបុត្រ Mohammad Bin Salman Al Saud ប្រសូតនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៨៥ ជារាជបុត្រ របស់ ស្តេច Salman ជាមួយនិងមហេសីទី៣ ។ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០០៩ Mohammad Bin Salman Al Saud បានចូលរួមប្រឡូកនៅក្នុងឆាកនយោបាយ ក្នុងនាមជាទីប្រឹក្សាពិសេសរបស់ព្រះបិតា នៅពេលដែលកាន់តំណែងជា អភិបាលខេត្ត Riyadh ។ នៅពេលនេះ ព្រះអង្គបានចាប់ផ្តើមនយោយបាយ របស់ខ្លួន។ ព្រះរាជ្យក្រឹត្យតែងតាំងព្រះអង្គជារាជ្យបុត្រស្នងរាជ្យថ្មីបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅទូទាំងអារ៉ាប៊ីសាអ៊ូឌីត ដោយហេតុថា ព្រះអង្គម្ចាស់នេះមានវ័យក្មេងអាយុត្រឹមតែ៣១ព្រះវស្សាប៉ុណ្ណោះ។
មុននឹងត្រូវតែងតាំងជារាជ្យបុត្រស្នងរាជ្យថ្មី ព្រះអង្គម្ចាស់នេះ ធ្លាប់មានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញថា ជាបុគ្គលដ៏ឆ្លាតវៀងវ័យដ៏អសារ្យ និងក្តោបក្តាប់បានយ៉ាងល្អឥតខ្ចោះសំណុំឯកសារនានារបស់ខ្លួន។ រាជ្យទាយាទថ្មីនេះ ក៏មានឥទ្ធិពលខ្លាំងក្លាដែរ ទៅលើបិតារបស់ទ្រង់ គឺព្រះមហាក្សត្រ Salmane ដែលបច្ចុប្បន្នមានព្រះជន្ម៨១ព្រះវស្សាទៅហើយ។ មិនតែប៉ុណ្ណោះ ព្រះអង្គក៏ជាអ្នកផ្តួចផ្តើមគំនិតមុនគេ នៅក្នុងការតាក់តែងកម្មវិធីកំណែទម្រង់សេដ្ឋកិច្ចដ៏ធំធេងមួយសំរាប់ប្រទេសជាតិផង។
ក្រៅពីមុខតំណែងជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិ រាជ្យទាយាទថ្មី អារ៉ាប៊ីសាអ៊ូឌីត ក៏មានតួនាទីសំខាន់ផ្សេងទៀត ដូចជាមុខងារទីប្រឹក្សាពិសេសរបស់ព្រះមហាក្សត្រ ជាពិសេសជាប្រធានក្រុមប្រឹក្សាភិបាលទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងការអភិវឌ្ឈន៍ដែលជាស្ថាប័នមួយសម្រាប់ការត្រួតពិនិត្យលើក្រុមហ៊ុនយក្សទីមួយរបស់អារ៉ាប៊ីសាអ៊ូឌីតខាងផលិតប្រេងនៅលើលោកឈ្មោះ Aramco ។
ក្នុងនាមជារដ្ឋមន្ត្រីការពារជាតិ ព្រះអង្គម្ចាស់ ben Salmaneបានត្រួតពិនិត្យលើប្រតិបត្តិការយោធានានា ដែលអារ៉ាប៊ីសាអ៊ូឌីតបានចាប់ផ្តើមធ្វើឡើងនៅយេមែន និងដឹកមុខកងសម្ពន្ធអារ៉ាប់កាលពីឆ្នាំ២០១៥ ដើម្បីវាយប្រយុទ្ធពួកឧទ្ទាម Chiites ដែលអារ៉ាប់ប៊ីសាអ៊ូឌីតចោទថា មានទំនាក់ទំនងជាមួយអ៊ីរ៉ង់។
នៅឆ្នាំ២០១៥ដែរ ព្រះអង្គម្ចាស់ Salmaneបានរៀបចំសន្និសីទសាព័ត៌មានលើកទីមួយ ដើម្បីជូនដំណឹងពីការបង្កើតសម្ពន្ធអ៊ីស្លាមមួយ ដែលចូលរួមដោយបណ្តាប្រទេសចំនួន៣៩ ដើម្បីប្រយុទ្ធប្រឆាំងទល់នឹងអំពើភេរវនិយមជីហាដនៅខណៈដែលលោកខាងលិច បានចោទថា អារ៉ាប៊ីសាអ៊ូឌីតមានភាពធូររលុងនៅក្នុងបញ្ហាពួកអ៊ីស្លាមជ្រុលនិយមជីហាដនេះ។
មានសញ្ញាប័ត្រខាងផ្នែកច្បាប់នៅសាកវិទ្យាល័យ King Saud ក្នុងរាជធានីរីយ៉ាត រាជ្យទាយាទថ្មីរបស់អារ៉ាប៊ីសាអ៊ូឌីតមានបុត្រ ចំនួន៤អង្គ គឺបុត្រី២អង្គ និងបុត្រា២អង្គ តែព្រះអង្គម្ចាស់រូបនេះ ពុំមែនជាបុគ្គលដែលចូលចិត្តមានភរិយាច្រើនទេ ទោះបីជាប្រទេសរបស់ព្រះអង្គបើកសិទ្ធិឲ្យបុរសអាចមានភរិយាជាច្រើននាក់ក៏ដោយក្តី។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនាពេលនេះគឺ ទស្សនវិស័យសេដ្ឋកិច្ច ឆ្នាំ២០៣០ ដោយព្រះអង្គ មានគោលនយោបាយ កែទម្រង់ទ្រងទ្រាយធំលើសង្គម និងសេដ្ឋកិច្ចជាតិ ប្រកបដោយសកលភាវូបនីយកម្ម ដោយបញ្ចប់ការអាស្រ័យលើថាមពលប្រេង សម្រាប់សេដ្ឋកិច្ចជាតិដូចបច្ចុប្បន្ន។
បច្ចុប្បន្ន ពលករធ្វើការនៅប្រទេសសាឌីអារ៉ាបី រហូតដល់ ២ភាគ៣ជាពលករបរទេស ដោយសាតែនៅក្នុងប្រទេសនេះ មានច្បាប់តឹងតែង ហាមស្ត្រីធ្វើការក្នុងវិស័យសេដ្ឋកិច្ច គឺមានន័យថា ស្ត្រីជាមេផ្ទះ នៅផ្ទះមើលថែកូនចៅ បម្រើប្តី។ ដូច្នេះការផ្លាស់ប្តូរទម្រង់ ពលកម្ម គឺជាគោលដៅធំបំផុត ក្នុង(ទស្សនវិស័យ២០៣០)របស់ព្រះអង្គ៕ សាធី