កម្លាំងកងរាជអាវុធហត្ថស្រុកភ្នំព្រឹក ចុះបង្ក្រាបគ្រឿងញៀនមួយកន្លែង ដកហូតបានចំនួន៣៣៩គ្រាប់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ កាលពីវេលាម៉ោង១១ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញនេះ កម្លាំងកងរាជអាវុធហត្ថស្រុកភ្នំព្រឹក៥នាក់ បានចុះបង្ក្រាបករណីជួញដោយខុសច្បាប់នូវសារធាតុញៀនបានមួយលើក ឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះអ៊ុំ វី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និងបានដកហូតថ្នាំញៀនប្រភេទគ្រាប់រាងមូលសំប៉ែត មានអក្សរWY សង្ស័យជាសារធាតុញៀនចំនួន៣៣៩គ្រាប់ ប្រព្រឹត្តនៅចំណុចភូមិអូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅកងរាជអាវុធហត្ដស្រុកភ្នំព្រឹក ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅអយ្យការចាត់ការទៅតាមផ្លូវច្បាប់ ៕ សហការី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print