ភ្នំពេញ៖ រដ្ឋបាលរាជធានីនឹងចាត់វិធានកា
នេះបើតាមការបញ្ជាក់ឲ្យដឹងពី អ្នកនាំពាក្យ រដ្ឋបាលរាជធានីភ្
...
លោក ម៉េត មាសភក្ដី បានបញ្ជាក់ថា៖អ្វីដែល អាជ្ញាធរបានកោះអញ្ជើញអាជ្ញាធរគ្ រប់ខណ្ឌទាំង១២មន្ទីរជំនាញពាក់ព័ ន្ធមួយចំនួន និងក្រុមហ៊ុនឯកជននានាដែលកំពុ ងអនុវត្តគម្រោងក្នុងរាជធានីដើម្ បីពិភាក្សា ជំរុញ និងពង្រឹងគុណ ក្នុងផែនការអភិវឌ្ឍរាជធានីភ្នំ ពេញ ឲ្យមានភាពប្រសើរឡើងថែមទៀត។
លោក ម៉េត មាសភក្តី បានបញ្ជាក់ថា៖ ពាក់ព័ន្ធការកសាងហេដ្ឋារចនាសម្ ព័ន្ធក្នុងទីក្រុងភ្នំពេញនេះ លោកអភិបាលរាជធានីភ្នំពេញក៏ជំរុ ញឲ្យក្រុមហ៊ុនដែលស្ថាបនាផ្លូវ ដាក់ប្រព័ន្ធលូ ជីកប្រឡាយក្នុងរាជធានីភ្នំពេញទាំ ងចាស់ ទាំងថ្មី ត្រូវតែពន្លឿនការស្ថាបនាឲ្យហើ យតាមផែនការដែលបានគ្រោងទុក ពិសេសកាត់បន្ថយឲ្យបានការរំខា នដល់ប្រជាពលរដ្ឋរស់នៅក្បែងខាងនិ ងការធ្វើចរាចរណ៍របស់ប្រជាពលរដ្ ឋ។ ដើម្បីដោះស្រាយបញ្ហារំខានទាំ ងងនេះនាពេលដល់ខ្លីខាងមុខនេះអាជ្ ញាធររាជធានីភ្នំពេញនឹងតម្រូវឲ្ យរាល់ការដ្ឋានទាំងអស់ដែលកំពុងដំ ណើរការត្រូវអនុវត្តការស្ថាបនា ឬសាងសង់ប្ដូរពីពេលថ្ងៃទៅពេលយប់ វិញ។
ចំពោះក្រុមហ៊ុនឯកជននិងអង្ គភាពរដ្ឋទាំង អស់ដែលទទួលបានគោលការណ៍អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធត្រូវតែសរសេ រលើប៉ាណូពីចំងាយផ្លូវឬការជីកដា ក់ប្រព័ន្ធលូមានប្រវែងប៉ុន្មា នគ្រោងស្ថាបនាឬកសាងរយៈពេលប៉ុន្ មានខែរួចរាល់ឱ្យពលរដ្ឋក្នុងមូ លដ្ឋាននិងមុខផ្ទះបានដឹងពិសេសត្ រូវដាក់ស្លាកសញ្ញាសុវត្ថិភាពទាំ ងពេលថ្ងៃនិងពេលយប់ប្រាប់អ្នកដំ ណើរឱ្យបានដឹងថានៅខាងមុនការដ្ឋា នកំពុងដំណើរការពីផ្លូវត្រូវវា ងនិងកន្លែងគ្រោះថ្នាក់ជាមុន។
លោកបានបន្តថា ៖ ក្នុងពេលដំណើរការដ្ឋាននីមួយៗទាំ ងក្រុមហ៊ុនឯកជននិងអង្គភាពរដ្ឋត្ រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន សង្កាត់ ខណ្ឌដែលខ្លួនកំពុងអនុវត្តមិនមែ នបានទទួលគោលការណ៍ពីសាលារាជធានី ភ្នំពេញហើយជិះសេះលែងដៃមិនឱ្យអា ជ្ញាធរមូលដ្ឋានដឹងឭឬចូលមើលបាននោះ ទេ។ចំណែកអាជ្ញាធរមូលដ្ឋានសង្កា តនិងខណ្ឌដែលមានទីតាំងការដ្ឋានកំ ពុងដំណើរការក៏ត្រូវសហការជាមួយក្ រុមហ៊ុននិងអង្គភាពដែលកំពុងអនុ វត្តគម្រោងនោះដែរជាការសហការគ្នា ដោះស្រាយបញ្ហដែលអាចកើតឡើងដូចជា ស្ទះចរាចរ បង្វៀងឬបញ្ជៀសចរាចរជាដើម។
ជាមួយគ្នានោះ រដ្ឋបាល រាជធានី ក៏បានណែនាំដល់តំណាងក្រុមហ៊ុនដែ លបានចូលរួមក្នុងកិច្ចប្រជុំវិ ញបានសន្យានឹងមិនឲ្យមានករណីជំទា រប្រាក់ពីប្រជា ពលរដ្ឋទៀតឡើយជុំវិញការសុំភ្ជាប់ បណ្តាញលូនេះ ហើយប្តេជ្ញាស្ថាបនាដោយធានាបានស្ តង់ដាគុណ ភាព ដើម្បីអាចប្រើប្រាស់បានយូរជាប្ រយោជន៍សម្រាប់សង្គម។
លោកម៉េត មាសភក្តី បានបញ្ជាក់ថា៖ ក្នុងកិច្ចប្រជុំនោះដែរទាក់ទិ នការទារកម្រៃពីប្រជាពលរដ្ឋជាថ្ នូរភ្ជាប់លូចូលផ្ទះនោះលោកអភិបា លរាជធានីបានបញ្ជាក់ថា៖រដ្ឋបាលរា ជធានីភ្នំពេញគ្មានគោលការណ៍យកកម្ រៃសេវាពីប្រជាពលរដ្ឋដែលសុំភ្ជា ប់បណ្តាញលូចេញផ្ទះរបស់ខ្លួនមកកា ន់ប្រព័ន្ធលូមេសាធារណៈឡើយ បើក្រុមហ៊ុនឬបុគ្គលណាដែល នៅតែចំរិតទារប្រាក់ពីប្រជាពលរដ្ ឋលើការ តភ្ជាប់បណ្តាញលូចេញពីផ្ទះប្រជា ពលរដ្ឋទៅកាន់បណ្តាញ លូមេទៀត រដ្ឋបាលរាជធានីភ្នំពេញនិងចាត់វិ ធានការច្បាប់។ប៉ុន្តែបើក្នុង ករណីប្រើប្រាស់កម្លាំងពលកម្មនិ ងសម្ភារៈមួយចំនួន គឺតម្រូវឲ្យមានការបង់ប្រាក់ជាមួ យនឹងក្រុមហ៊ុន ម៉ៅការស្ថាបនាបណ្តាញលូនោះ វាជារឿងធម្មតា។
អ្នកនាំពាក្យបន្តថា៖ចំពោះបុគ្ គលនិងក្រុមហ៊ុនឬអង្គភាពរដ្ឋណាមួ យពាក់ព័ន្ធករណីជំរិតទារប្រាក់ពី ប្រជាពលរដ្ឋជុំវិញការសុំភ្ជាប់ បណ្តាញលូសាធារណៈនេះគឺជាទង្វើខុ សច្បាប់ ដែលរដ្ឋបាលរាជធានីភ្នំពេញ ស្នើឲ្យបញ្ឈប់ករណីនេះជាបន្ទាន់ បើពុំដូច្នេះទេនិងចាត់វិធានកា រតាមផ្លូវច្បាប់។
លោកបញ្ជាក់ថា៖ ការសម្រេចចាត់វិធានការណ៍ដូច្នេះ គឺឆ្លើយតបទៅនឹងសំណើពាក្យបណ្តឹ ងរបស់ប្រជា ពលរដ្ឋដែលមានការថ្នាំងថ្នាក់កន្ លងមក។ប៉ុន្តែលោកថាករណីនេះពុំមែ នប្រព្រឹត្តដោយមន្រ្តីរដ្ឋបាលរា ជធានីភ្នំពេញឡើយ គឺវាកើតឡើងរវាងបុគ្គលិកក្រុមហ៊ុ នមួយចំនួនដែលអនុវត្តប្រាសចាកពី កិច្ចសន្យា លួចកេងចំណេញពីប្រជាពលរដ្ឋ៕ ដោយ៖ សំរិត