ភ្នំពេញ ៖ ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ថ្នាក់ដឹកនាំ និងបុគ្គលិក របស់ប៊ែលធីគ្រុបទាំងអស់ បានប្រារព្ធពិធីសូត្រមន្ត បើកឲ្យដំណើរការសាលា ប៊ែលធីអន្តរជាតិទី១៧ (សាខាឫស្សីកែវគីឡូលេខ១០) ដែលស្ថិតនៅផ្លូវជាតិលេខ ៥ សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមលី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកជំទាវ។
អគារប៊ែលធីទី១៧នេះ មានកម្ពស់ ៧ជាន់ ក្នុងនោះ ជាន់ក្រោមដី គឺជាចំណត និងមាន ៧០បន្ទប់ ព្រមទាំងមានខ្លោងទ្វារដែលជាអត្តសញ្ញាណរបស់ប៊ែលធីផងដែរ។ សាលា ប៊ែលធី អន្តរជាតិទី១៧នេះ ក៏មានកម្មវិធីសិក្សាធំៗចំនួន ០៥ ដូចសាខាដទៃទៀតផងដែរ ដូចជា៖
១– ថ្នាក់ចំណេះទូទៅ (ថ្នាក់ទី១–១២)៣– វគ្គបណ្តុះបណ្តាលជំនាញឯកទេស
២– ថ្នាក់ភាសាអង់គ្លេសទូទៅ (គ្រប់កម្រិត) ៤– វគ្គបណ្តុះបណ្តាលកុំព្យូទ័រ
៥– ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ (TOEFL & IELTS)
កន្លងមកសាលា ប៊ែលធី អន្តរជាតិ ក៏បានបញ្ជូល កម្មវិធីសិក្សាបន្ថែមធំៗ ចំនួន០៨ លើកម្មវិធីដែលមានស្រាប់ សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ រួមមាន៖
ទី១.កម្មវិធីបង្កើនចំណេះដឹងទូទៅ (សិក្សាពីទស្សនទានព្រះពុទ្ធសាសនាច្បាប់ចរាចរណ៍ផ្លូវគោកនិងការយល់ដឹងពីគ្រឿងញៀន)
ទី២.កម្មវិធីពង្រឹងស្មារតី (ការប្រកួតប្រជែងនិយាយជាសាធារណៈ ការប្រកួតប្រជែង និយាយជាភាសាអង់គ្លេស និងវេទិកាជជែកពិភាក្សាជាសាធារណៈ)
ទី៣.កម្មវិធីទស្សនកិច្ចសិក្សា (ព្រះបរមរាជវាំង សារមន្ទីរជាតិ និងតំបន់ទេសចរណ៍នានា)
ទី៤.កម្មវិធីសិក្សាតាមទូរទស្សន៍ (សិក្សាពីចម្រៀងខ្មែរ-អង់គ្លេស រឿងនិទាន និងទស្សនវាគ្មិនល្បីៗ) ទី៥.កម្មវិធីប្រឡងសំណេរ (ភាសាខ្មែរ និងភាសាអង់គ្លេស)
ទី៦.កម្មវិធីប្រកួតប្រជែងគណិតវិទ្យា
ទី៧.កម្មវិធីប្រកួតប្រជែងទេពកោសល្យ
ទី៨.កម្មវិធីកីឡា (អប់រំកាយ តៃក្វាន់ដូ បាល់ទាត់ហ្វូតសាល និងកីឡាបាល់ទាត់)។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម លី ឆេង ក៏បានថ្លែងអំណរគុណចំពោះ មាតាបិតា អាណាព្យាបាល សិស្ស–និស្សិតទាំងអស់ ដែលតែងតែគាំទ្រនិងមានទំនុកចិត្តជឿជាក់មកលើសាលា ប៊ែលធី អន្តរជាតិ ព្រមទាំងបានសហការយ៉ាងជិតស្និតជាមួយគណៈគ្រប់គ្រងនៅតាមបណ្តាសាខានីមួយៗ ដែលធ្វើអោយសិស្សានុសិស្សសាលា ប៊ែលធី អន្តរជាតិទាំងអស់ ទទួលបាននូវចំណេះដឹង ប្រកបដោយសីលធម៌ និងគុណធម៌ខ្ពស់។
ជាទីបញ្ចប់ ឯកឧត្តមបានប្រកាសបើកអោយដំណើរការជាផ្លូវការនូវ សាលា ប៊ែលធី អន្តរជាតិទី១៧ (សាខាឫស្សីកែវគីឡូលេខ១០) ចាប់ពីថ្ងៃនេះតទៅ។ ក្នុងឱកាសបើកអោយដំណើរការសាខាថ្មីនេះ សាលាក៏មានផ្តល់ជូនឯកសណ្ឋាន ២កំប្លេ សម្រាប់ការបង់ថ្លៃសិក្សា ថ្នាក់ចំណេះទូទៅ រយៈពេល១ឆ្នាំ និងសៀវភៅសិក្សាគូល័រច្បាប់ដើម ១ឈុត សម្រាប់ ការបង់ថ្លៃសិក្សាថ្នាក់ភាសាអង់គ្លេសទូទៅ ១វគ្គសិក្សាផងដែរ។ ការផ្តល់ជូននេះ ផុតកំណត់ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧៕
...