នគរបាលប៉ុស្តិ៍ស្វាយលើចុះយកគ្រាប់មិនទាន់ផ្ទុះ១១ គ្រាប់ពីដីស្រែពលរដ្ឋប្រគល់ឱ្យអង្គការស៊ីម៉ាកយកទៅកំទេចចោល

ចែករំលែក៖

ខេត្តសៀមរាប ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្វាយ លើ ស្រុកស្វាយលើ បានសហការជាមួយមេភូមិខ្ទះ ចុះត្រួតពិនិត្យគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលសល់ពីសម័យ​សង្គ្រាម​នៅក្នុងចំការប្រជាពលរដ្ន ចំនួន១១ គ្រាប់យកមកប្រគល់ឱ្យអង្គការ​ស៊ីម៉ាកកំទេច​ចោល  ហេតុការណ៍នេះបានធ្វើឡើង នៅ​ថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០១៧នេះ ស្ថិត​នៅចំណុចត្រពាំងកន្សែង ក្នុងភូមិខ្ទះ ឃុំស្វាយលើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប។

តាមប្រភពពីសមត្ថកិច្ចនគរបាលជំនាញ បានប្រាប់ថា ដោយមានការចូលរួមពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយលើ នៃអធិការដ្ឋាននគរបាលស្រុកស្វាយលើ បានសហការជាមួយលោក ឆោម ​ស្អាតសុផាន់ មេភូមិត្រពាំងខ្ទះ បានចុះទៅត្រួតពិនិត្យគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ក្នុងដីស្រែឈ្មោះ​ ឆន ​យឿន ​ភេទប្រុស អាយុ ៣២ ឆ្នាំ​ ទីលំនៅភូមិត្រពាំងស្វាយ ​ឃុំស្វាយលើ មាន​ចំនួន​១១​គ្រាប់ ដែលមានចម្ងាយពីប៉ុស្តិស្វាយលើប្រហែល២១ គីឡូម៉ែត្រ និងបានរាយការណ៍ជូនអង្គការស៊ីម៉ាក់ដើម្បីប្រមូលយកទៅកំទេច​ចោល ។​

សូម​បញ្ជាក់​ថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ​ទាំង១១​គ្រាប់​នោះ រួមមាន៖ គ្រាប់ប្រភេទ ​៨០​mm ចំនួន១គ្រាប់   គ្រាប់ប្រភេទ​៧៦mm ចំនួន១គ្រាប់  គ្រាប់​ប្រភេទ ៦០ mm ចំនួន ៨គ្រាប់ និងក្បាល​​គ្រាប់​ប្រភេទ ៦០mm ចំនួន ១គ្រាប់ ៕ប៊ុ​ន រិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print