ភ្នំពេញ ៖ ការដ្ឋានជួសជុលវីឡាមួយកន្លែង បានបិទផ្លូវទាំងព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីបាញ់ប៉េតុងបង្កឱ្យអ្នកធ្វើដំណើររិះគន់យ៉ាងខ្លាំង ប៉ុន្តែអាជ្ញាធរសង្កាត់ក៏ដូចជាខណ្ឌធ្វើមើលមិនឃើញទាល់តែសោះ។
សកម្មភាពរថយន្តក្រឡុក និងបាញ់ប៉េតុងបិទផ្លូវនេះ ស្ថិតលើ វិថីហុក កែងផ្លូវភ្លោះហ្សូសិបប្រូសទីកូ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ នាំឱ្យមហាជន និងអ្នកធ្វើដំណើរិះគន់យ៉ាងខ្លាំង។ ការបិទផ្លូវទាំងព្រឹកនេះ អ្នកធ្វើដំណើរឆ្លងកាត់បានរហ៊ូរទាំ និងរិះគន់ដល់អស់លោកជាអាជ្ញាធរ និងដាក់សំណួរថា តើហេតុអ្វីបានជាអនុញ្ញាតិឱ្យ ម្ចាស់ការដ្ឋានសំណង់បិទផ្លូវបែបនេះ? ពេលដែលលោក ឃួង ស្រេង អភិបាលរាធានីភ្នំពេញ ដាក់វិធានតឹងរឹងដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ក្នុងទប់ស្កាត់សកម្មភាពរថយន្តក្រឡុងប៉េតុងដែកបង្កភាពរញ៉េរញ៉ៃប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងការកកស្ទះចរាចរណ៍។
លោកស្រី តៅ មន្ថា ចៅសង្កាត់បឹងប្រលឹត បានប្រាប់អ្នកសារព័ត៌មានថា ករណីរថយន្តក្រឡុកស៊ីម៉ងត៍បិទផ្លូវសុខ ហុក កែងផ្លូវភ្លោះនេះ លោកស្រីមិនទាន់ដឹកទេចៅលោកស្រីឱ្យមន្ត្រីចុះទៅពិនិត្យមើលបញ្ហានេះ ៕ ហេង នរិន្ទ្រ