អឺរ៉ុបបន្តខាតបង់ក្រោយសភាអាមេរិក សម្រេចដាក់ទណ្ឌកម្មរុស្ស៊ី

ចែករំលែក៖

បើទោះបីមិនចង់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ចាំបាច់ ត្រូវតែចុះហត្ថលេខា លើច្បាប់ដាក់ទណ្ឌកម្មនោះ បើមិនចង់ឲ្យ អ្នកនយោបាយនិងពលរដ្ឋអាមេរិកថ្កោលទោស ប្រធានាធិបតី ត្រាំ មានការទន់ខ្យោយទៅលើរុស្ស៊ី។

រដ្ឋាភិបាលអាមេរិក បានប្រឆាំងនឹងការដាក់ទណ្ឌកម្ម ខាងលើ ប៉ុន្តែ ដំណាងរាស្ត្រ អាមេរិក កាលពីថ្ងៃទី២៦ ខែកក្កដា បាន បោះឆ្នោតអនុម័ត ដាក់ទណ្ឌកម្មថ្មីទៅលើប្រទេសរុស្ស៊ី ដោយមានសម្លេងគាំទ្រ រហូតល់ទៅ៤១៩សំឡេង ដោយមានសម្លេងប្រឆាំងតែ ៣សម្លេងប៉ុណ្ណោះ។

ប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់សភាអាមេរិក លោក Bob Corker បានបញ្ជាក់ថាតំណាង រាស្ត្រអាមេរិក បានឯកភាពគ្នាបញ្ជូនច្បាប់ ដាក់ទណ្ឌកម្មរុស្ស៊ីទៅឲ្យប្រធានាធិបតីអនុម័តចុះហត្ថលេខា។ ដាក់ទណ្ឌកម្មនោះ គឺមានរុស្ស៊ី អីរ៉ង និង កូរ៉េខាងជើង ។

ប៉ុន្តែការដាក់ទណ្ឌកម្មនោះបានបង្ក ក្តីបារម្ភយ៉ាងខ្លាំងពីអឺរ៉ុប ដោយខ្លាច ត្រូវបាត់បង់ផលប្រយោជន៍ជាច្រើន ដោយសារតែការដាក់ទណ្ឌកម្មទាំងនោះ ។ កន្លងមកថ្មីៗ ក្រុមហ៊ុនអឺរ៉ុបជាច្រើនបានវិនិយោគទៅលើប្រទេសអីរ៉ង់ ក្នុងនោះមានក្រុមហ៊ុន តូតាលជាដើម។

សហភាពអឺរ៉ុប កាលពីថ្ងៃទី២៦ ខែកក្កដា បាននិយាយថា ខ្លួនមានការព្រួយបារម្ភ ជាខ្លាំងចំពោះសំណើដាក់ទណ្ឌកម្មបន្ថែម របស់អាមេរិក ទៅលើប្រទេសរុស្ស៊ី ដោយសម្អាងថា ជាការគំរាមកំហែង ដល់ឯករាជ្យភាពនៃថាមពល។

យោងតាមទីភ្នាក់ងារសារព័ត៌មាន UPI សហភាពអឺរ៉ុប បាននិយាយថា ការអនុវត្តទណ្ឌកម្ម ដែលផ្អែកទៅលើកាលៈទេសៈ អាចជះឥទ្ធិពលដ៏អាក្រក់លើប្រភពថាមពល នៃការដឹកជញ្ជូនហេដ្ឋារចនាសម្ព័ន្ធ ទៅអឺរ៉ុបដូចជាការជួសជុលថែទាំ និងការកែឲ្យប្រសើរឡើងនៃបំពង់បង្ហូរប្រេងនៅក្នុងប្រទេសរុស្ស៊ី ដែលផ្គត់ផ្គង់ដល់ប្រព័ន្ធបញ្ជូនប្រេងបន្តនៅអ៊ុយក្រែន។

គួរបញ្ជាក់ផងដែរថា សេចក្តីអត្ថាធិប្បាយបែបនេះ របស់សហភាពអឺរ៉ុបត្រូវបានធ្វើឡើង បន្ទាប់ពីរដ្ឋសភាសហរដ្ឋអាមេរិក បានបោះឆ្នោតកាលពីថ្ងៃអង្គារ លើការដាក់ទណ្ឌកម្ម បន្ថែមលើប្រទេសរុស្ស៊ី ក៏ដូចជាប្រទេសអ៊ីរ៉ង់ និងកូរ៉េខាងជើង ហើយច្បាប់ថ្មីនេះ ក៏ត្រូវបានគេរំពឹងថា នឹងទទួលបានការអនុម័ត យល់ព្រម ពីព្រឹទ្ធសភា៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print