នគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនយុវជន២នាក់ករណីប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ ៖ យុវជន២នាក់ត្រូវនគរបាលប៉ុស្តិ៍ឃ្មួញធ្វើការឃាត់ខ្លួនករណីប្រើប្រាស់នូវសារធាតុញៀន។

កាលពីវេលាម៉ោង៥និង០០នាទីល្ងាចថ្ងៃទី២៧ខែកក្តដាឆ្នាំ២០១៧នៅចំណុចបន្ទប់ជួលភូមិសែនសុខ៧សង្កាត់ឃ្មួញខណ្ឌសែនសុខ។

ប៉ូលីសនិយាយថាជនសង្ស័យទាំងពីនាក់នោះទី១មានឈ្មោះ ឡុង សុខលឹម ភេទប្រុសអាយុ២៧ឆ្នាំមុខរបរធ្វើសំណង់ទី២ឈ្មោះ ឡុង សុខឡៃ ភេទប្រុសអាយុ២០ឆ្នាំ មុខរបរធ្វើសំណង់ទាំងនាក់ស្នាក់នៅបន្ទប់ខាងលើជាបងប្អូនទីកន្លែងកំណើតសង្កាតទួលសង្កែ រាជធានីភ្នំពេញ។

លោក ញាណ នន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញបានអោយដឹងថាមុននិងឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើដោយមានប្រជាពលរដ្ឋបានរាយការណ៍ថានៅចំណុចខាងលើនោះមានក្មេងស្ទាវប្រើប្រាស់គ្រឿងញៀន ទើបលោកបានសុំគោលការ ពីលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌចុះធ្វើការបង្ក្រាបនិងឃាត់ខ្លួនបានជាក់ស្តែងតែម្តង។

លោកនាយប៉ុស្តិ៍បន្តថា ក្នុងសម្ភារដកហូតមានឧប្បករណ៍សំរាប់ជក់ថ្នាំមួយចំនួនប៉ុន្តែមិនបានថ្នាំញៀននោះទេព្រោះពួកគេបានជក់អស់ហើយ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់កំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការបន្តតាមនិតិវិធី៕ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print