ឧបករណ៍បំពងសម្លេងឆ្លាតវៃថ្មីរបស់ក្រុមហ៊ុន Xiaomi មានតម្លៃ $ 130 ថោកជាង Amazon Echo

ចែករំលែក៖

ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចចិន Xiaomi បានបង្កើតឧបករណ៍ថ្មីចំនួនពីរនៅថ្ងៃនេះគឺស្មាតហ្វូន Mi 5X និង speaker ឆ្លាតវៃថ្មីដែលហៅថា Mi AI Speaker ។ ខណៈពេលដែលស្មាតហ្វូននេះគឺគួរឱ្យចាប់អារម្មណ៍បន្តិច ប្រសិនបើវាមានលក្ខណៈពិសេសដោយបំពាក់ប្រព័ន្ធកាមេរ៉ាពីរ រីឯ Speaker នៅក្នុងការប្រកាសបង្ហាញថ្មីៗនេះក៏គួរឱ្យចាប់អារម្មណ៍បន្ថែមទៀតដែរ។

ឧបករណ៍នេះរួមបញ្ចូលទាំងអារេប្រាំមួយមីក្រូហ្វូន និងត្រូវបានរចនាឡើងដើម្បីជាមជ្ឈមណ្ឌលសម្រាប់ផលិតផល smart home ទាំងអស់របស់ក្រុមហ៊ុន Xiaomi ដែលក្រុមហ៊ុនបាននិយាយថាមានឧបករណ៍ភ្ជាប់ចំនួន 60 លានគ្រឿង ដូចជាឆ្នាំងដាំបាយ , ម៉ាស៊ីនបូមធូលី ,ឧបករណ៍កែច្នៃខ្យល់, កង្ហារ និងចង្កៀងជាដើម។ Speaker នេះនឹងចាប់ផ្តើមដាក់លក់នៅប្រទេសចិននៅក្នុងខែសីហាតាមរយៈកម្មវិធីបែតា។ មានតែមនុស្ស 1000 នាក់ប៉ុណ្ណោះដែលនឹងសាកល្បងវានៅលើកដំបូងហើយការប្រើប្រាស់របស់ពួកគេនឹងធ្វើអោយក្រុមហ៊ុន Xiaomi កាន់តែប្រសើរឡើងនូវការត្រួតពិនិត្យសម្លេង។ Speaker នឹងធ្វើការដូចឧបករណ៍ស្រដៀងគ្នាផ្សេងទៀត វានឹងគ្រប់គ្រងផលិតផលដែលភ្ជាប់ហើយក៏អាចដើរតួជាជំនួយការផ្ទាល់ដែលនឹងប្រកាសពីពត៌មានអាកាសធាតុ, ចរាចរណ៍ និងកម្មវិធីរំលឹកប្រតិទិន។

ខណៈពេលដែល Mi AI Speaker វាស្តាប់ទៅដូចជា Speaker ដទៃទៀតនៅលើទីផ្សារ ឥឡូវនេះតម្លៃរបស់វាគឺមានតែមួយគត់។ វានឹងត្រូវចំណាយអស់ 299 យ៉ាន់ ឬប្រហែល 45 ដុល្លារ ខណៈដែល Amazon Echo មានតម្លៃ 179,99 ដុល្លារហើយ Google Home មានតម្លៃ 129 ដុល្លារ។ Echo Dot គឺមានតម្លៃត្រឹមតែ 49,99 ដុល្លារប៉ុន្តែ version របស់ Xiaomi មើលទៅដូច Echo ធម្មតាហើយសន្មតមានអូប៉ាល័រកាន់តែល្អប្រសើរដោយសារតែទំហំរបស់វា ។

ហេង លក្ខិណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print