ភ្នំពេញ ៖ បុរសម្នាក់មិនទាន់លែងលះប្រពន្ធដាច់ស្រេចផងក៏ទៅសែនព្រេនជាមួយស្ត្រីម្នាក់ទៀតជាប្ដីប្រពន្ធអស់រយៈពេលជាង៦ឆ្នាំរហូតបានកូន១ ស្រាប់តែត្រូវបានប្រពន្ធដើមមកជេទាំងម្តាយទាំងខ្លួនបង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកភូមិ កាលវេលាម៉ោង ៤នឹង២០នាទីល្ងាចថ្ងៃទី២៧ខែកក្តដា ឆ្នាំ២០១៧ នៅបន្ទប់ជួលភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីជាប្រពន្ធចុងឈ្មោះ មុតរ័ត្ន សុគន្ធា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិកើតហេតុខាងលើ មានភូមិកំណើតនៅភូមិ ស្រែព្រៀល ឃុំ ស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម។ចំណែកឯប្តីឈ្មោះ រស់ សំណាង អាយុ៣៤ ឆ្នាំមុខរបរ កម្មកររោងចក្រស្នាក់នៅជាមួយគ្នា។រីឯប្រពន្ធដើម ឈ្មោះ ស្រីណាត អាយុជាង៣០ឆ្នាំស្នាក់នៅភូមិកើតហេតុដូចគ្នា មានស្រុកកំណើត នៅខេត្តព្រៃវែង ។
តាមប្រភពព័ត៌មានពីជនរងគ្រោះជាប្រពន្ធ ចុង បាននិយាយថា រូបគាត់នឹងប្តីរបស់គាត់មិនបានរៀបការត្រឹមត្រូវឡើយ បានត្រឹមតែសែននៅឯស្រុកកំណើត។ហើយពួកគាត់មានការទំនាក់ទំនងចាប់ដៃគ្នាអស់រយៈពេល៦ឆ្នាំមកហើយថែមទាំងបង្កើតបានកូនប្រុសមួយ អាយុ៥ឆ្នាំ ។ ហើយតាំងពីដើមឡើយប្តីនាងបានប្រាប់ថារូបប្តីគាត់នឹងប្រពន្ធដើមរបស់គាត់បានលែងលះគ្នាដោយប្រពន្ធជាអ្នកនាំលែង តែមិនផ្តិតមេដៃអោយដោយផ្តិតតែប្តីខ្លួន ហើយរូបគាត់ក៏មានទំនាក់ទំនងគ្នានឹងគ្នាតែម្តង។
រហូតនៅថ្ងៃទី២៦ខែ កក្តដា ឆ្នាំ២០១៧ ប្រពន្ធដើមរបស់ប្តីខ្លួនបានមករករឿងនៅមុខបន្ទប់របស់ខ្លួន ដោយជេរូបគាត់នឹងម្តាយគាត់ថាមីសំផឹងទាំងមែទាំងកូន។បន្ទាប់មកនាងបានឆ្លើយប្រាប់ថាខ្ញុំមិនមែនសំផឹងឡើយ ហើយម្តាយខ្ញុំគាត់មិនយកប្តីគេទេ គាត់មានប្តីត្រឹមត្រូវ។ លុះល្ងាចថ្ងៃទី២៧ខែកក្ដដាឆ្នាំ២០១៧វេលាម៉ោង៤ល្ងាចម្តាយរបស់នាង សួរទៅប្រពន្ធដើមថាម្តេចបានជាជេគាត់ទាំងម្តាយទាំងកូនអញ្ចឹង! ក៏បង្កអោយមានការវាយគ្នាទៅវិញទៅមកមួយប្រាវ។ក្រោយពីវាយតប់គ្នារួច ស្ត្រីជាប្រពន្ធដើមបាននាំបុរស២នាក់មកគំរាមកំហែងចង់សម្លាប់រូបនាង។ហើយនាងបាននាំម្តាយនឹងទៅនគរបាលប៉ុស្តិ៍ចោមចៅប្តឹងអោយជួយរកយុត្តិធម៌ផង។
តាមប្រភពដដែលបានបន្តទៀតថា រូបនាងមិនចង់មានបញ្ហាអ្វីឡើយ បើចង់បានប្តីខ្លួនសូមមកយកប្តីខ្លួនទៅវិញទៅ តែសុំយកតែកូនទេ ព្រោះរូបគាត់បានចាកចេញពីប្តីទៅនៅឯប៉ៃលិនម្តងរួចហើយគឺរឿងលែងប្រពន្ធមិនស្រាច់គឺធ្វើអោយនាងពិបាកចិត្តពេក។ហើយនៅពេលនោះកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅបានហៅបុរសជាប្តីមកសួរដំណើររឿងអោយជ្រើសរើសយកតែមួយ ប៉ុន្តែបុរសខាងលើសុំពេលគិតសិន។
ក្រោយពេលកើតហេតុនារីរងគ្រោះសុំដាក់ពាក្យបណ្តឹងរក្សាទុកក្រែងខាងប្រពន្ធដើមមករករឿងនាង៕
សុខាសែនជ័យ
...