ចាប់ពីថ្ងៃទី២៩កក្កដា-០៩សីហា រាជធានី-ខេត្តមួយចំនួនដូចជា ៖ ភ្នំពេញ ខេត្តកំពត កែប តាកែវ កំពង់ស្ពឺ និង ខេត្តកណ្តាល នឹងមានភ្លៀងធ្លាក់តិចតួច និងតាមតំបន់វាលទំនាប និងតំបន់ខ្ពង់រាបនឹងមានភ្លៀងធ្លាក់តិចតួចទៅមធ្យម 

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីធ្វើការអង្កេត និងតាមដានលើស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា ព្យុះទី៨ឈ្មោះ សុនកា បានថយឥទ្ធិពលមកជាសម្ពាធទាប ខណៈជ្រលងសម្ពាធទាបខ្សោយអូសបន្លាយលើព្រះរាជាណាចក្រកម្ពុជា ។

លក្ខណៈបែបនេះនឹងធ្វើឲ្យអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ដល់ថ្ងៃ ទី០៩ ខែសីហា ឆ្នាំ២០១៧ មានស្ថានភាពដូចខាងក្រោម ៖

រាជធានី-ខេត្តមួយចំនួនដូចជា ៖ ភ្នំពេញ ខេត្តកំពត កែប តាកែវ កំពង់ស្ពឺ និង ខេត្តកណ្តាល នឹងមានភ្លៀងធ្លាក់តិចតួច ។ ចំណែកបណ្តាខេត្តដទៃទៀតនៅតាមតំបន់វាលទំនាប និងតំបន់ខ្ពង់រាប នឹងមានភ្លៀងធ្លាក់តិចតួច ទៅមធ្យម ។ រីឯតំបន់សមុទ្រ នឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ៕

សូមអានសេចក្តីជូនដំណឹងយ៉ាងលម្អិតដូចខាងក្រោម ៖

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print