នាយករង​សាលា GOLDEN BRIDGE ប្រឈម​នឹង​ពន្ធនាគារ​ពី​២​ឆ្នាំទៅ​៥​ឆ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ចោទប្រកាន់​ជនបរទេស​ដែល​បង្រៀន ​និង​ជា​នាយករង​នៅ​សាលា​អន្តរជាតិ GOLDEN BRIDGE ពី​បទ «​ប្រទូស្ត​កេរ្តិ៍ខ្មាស​មាន​ស្ថាន​ទម្ងន់ទោស​» ទាក់ទង​នឹង​ជន​រង​គ្រោះ តាម​មាត្រា​២៤៦ និង​មាត្រា​២៤៨​នៃ​ក្រមព្រហ្មទណ្ឌ ។

ប្រភព​ព័ត៌មាន​ពី​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក លី សុ​ផា​ណា បាន​ប្រាប់​អោយ​ដឹងនៅ​រសៀល​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៧​​ថា «​លោក សៀង សុខ ព្រះរាជអាជ្ញា​រង បាន​បើក​កា​រសើប​សួរ​ដោយ​ចោទប្រកាន់​លើ​ឈ្មោះ Mark Andrew Smith ពី​បទ ប្រទូស្ត​កេរ​ខ្មាស​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា​២៤៦ និង​មាត្រា​២៤៨ នៃ​ក្រមព្រហ្មទណ្ឌ កំណត់​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ២​ឆ្នាំទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល​ទៅ​១០​លាន​រៀល ហើយ​បទល្មើស​នេះ​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​» ។

សូម​បញ្ជាក់​ថា បុរស​ជនជាតិ​អង់គ្លេស​ឈ្មោះ Mark Andrew Smith អាយុ​៣៩​ឆ្នាំ ជា​នាយករង​សាលារៀន​អន្តរជាតិ Golden Bridge ដែល​ត្រូវ​ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៧ ពី​បទឧក្រិដ្ឋ​កម្ម​ផ្លូវភេទ​លើ​កុមារ​កម្ពុជា ដែល​បាន​នាំ​ក្មេង​ស្រី​ជា​សិស្សសាលា អាយុ​ទើប​៥​ឆ្នាំ ទៅ​រួម​ភេទ​ដល់​ផ្ទះ ។

ការ​ចុះ​ទៅ​ឃាត់ខ្លួន​បុរស​ជនជាតិ​បរទេស​រូប​នេះ បន្ទាប់​ពី​ធ្លាយ​ព័ត៌មាន និង​បាន​បង្ហោះ​ចែកចាយ​នៅ​លើ​បណ្ដាញ​សង្គម Facebook របស់​ស្ដ្រី​វ័យ​ចំណាស់​ម្នាក់​មាន​គណនី​ឈ្មោះ «Vriya MC» ដែល​បាន​រៀបរាប់​ពី​ហេតុការណ៍​មួយ​នេះ បន្ទាប់​ពី​ឪពុក​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​ទៅ​ស្ដ្រី​រូប​នេះ ប៉ុន្ដែ​ពួក​គេ​មិន​ហ៊ាន​ដាក់​ពាក្យបណ្ដឹង​ទៅ​សមត្ថកិច្ច គ្រាន់តែ​បាន​ទៅ​ជួប​ជាមួយ​នាយក​សាលា​ដែល​ជា​ជនជាតិ​ខ្មែរ ៕ ហេង សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print