កម្មករសំណង់បែកគំនិតជួញដូរគ្រឿងញៀនទីបំផុតជាប់ពន្ធនាគារ

ចែករំលែក៖

ខេត្តកណ្តាល ៖ បុរសកម្មករសំណង់ម្នាក់បែរគំនិតជួញដូរគ្រឿងញៀន ត្រូវបានលោក ផូង វណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល កាលពីល្ងាចថ្ងៃទី៣០ ខែកក្កដា សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ ” ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន” តាមមាត្រា៤០ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការរងទទួលផែនបទល្មើសគ្រឿងនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ថ្លែងថា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះរបស់ឈ្មោះ ទូច ធួន ស្ថិតក្នុងភូមិ កោះខែល ឃុំកោះខែល ស្រុកស្អាង មានករណីជួញដូរគ្រឿងញៀន ។

ជនសង្ស័យឈ្មោះ ទូច ធួន អាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិកោះខែល ឃុំ កោះខែល ស្រុកស្អាង ។ វត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌សសង្ស័យថាជាសារធាតុញៀនហៅម៉ាទឹកកកចំនួន១៣កញ្ចប់ ។

សមត្ថកិច្ច បន្តថា ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចផ្ទះរបស់ឈ្មោះ ទូច ធួន ភ្លាមនោះកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក បានចុះទៅដល់ចំណុចកើតហេតុ កម្លាំងនគរបាល បានត្រួតពិនិត្យជនសង្ស័យ ដោយទទួលបានការឯកភាពពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ឲ្យធ្វើការឆែកឆេរផ្ទះរបស់ឈ្មោះ ទូច ធួន បានរកឃើញថ្នាំញៀនចំនួន ១៣កញ្ចប់ និងឧបករណ៍សម្រាប់ វេចខ្ចប់ មួយចំនួនទៀត ។

នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ទូច ធួន បានសារភាពថាខ្លួនបានទិញគ្រឿងញៀន១២ម៉ឺនដុល្លារ ពីបុរសម្នាក់មិនស្គាល់ឈ្មោះនៅចំណុចវាលខ្សាច់ សង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ ដើម្បីយកមកលក់បន្ត ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print