ប្រធានាធិបតីរុស្ស៊ីប្រកាសបណ្តេញមន្ត្រីការបរទេសអាមេរិក៧៥៥នាក់ចេញពីប្រទេសរុស្ស៊ី

ចែករំលែក៖

កាលពីថ្ងៃទី៣០ ខែកក្កដា ប្រធានាធិប តីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន បានប្រកាស ឲ្យមន្ត្រីការបរទេសអាមេរិក៧៥៥ នាក់ ត្រូវ ចាកចេញពីទីក្រុងមូស្គូ ។ នេះជាការវាយ បករបស់រុស្ស៊ីទៅលើអាមេរិកដែលបានដាក់ទណ្ឌកម្មបន្ថែមទៅ លើទីក្រុងមូស្គូ។

លោកពូទីន បានបញ្ជាក់នៅក្នុងបទ សម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍ Russia-24 ថា នៅពេលនេះមានមន្ត្រី បុគ្គលិកអាមេរិក ជាង១.០០០នាក់កំពុងធ្វើការនៅក្នុងស្ថានទូតអាមេរិក ប្រចាំនៅ ទីក្រុងមូស្គូ ក្នុងចំណោមបុគ្គលិកមន្ត្រីទូតអាមេរិក៧៥៥នាក់ត្រូវតែចាកចេញពីរុស្ស៊ី។

កន្លងមករដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានស្នើឲ្យអាមេរិក កាត់បន្ថយចំនួនមន្ត្រីការបរទេសរបស់ខ្លួនប្រចាំនៅរុស្ស៊ី ឲ្យនៅសល់ ត្រឹមតែ៤៥៥នាក់ប៉ុណ្ណោះ នៅខែកញ្ញា ខាងមុខនេះ ដើម្បីឲ្យស្មើនឹងមន្ត្រីការបរទេសរុស្ស៊ីនៅអាមេរិក ។

ទន្ទឹមនឹងនោះលោកពូទីន ក៏បាន បញ្ជាក់ថា ពិបាកក្នុងការកែប្រែទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុងមូស្គូនឹងទីក្រុងវ៉ាស៊ីនតោន។ លោកពូទីនបញ្ជាក់ថា បើទោះបី មានស្ថានភាពផ្លាស់ប្តូរ ក៏ទំនាក់ទំនង អាមេរិក-រុស្ស៊ី មិនអាចកែប្រែភ្លាមៗនោះ ដែរ។

កាលពីថ្ងៃទី២៨ ខែកក្កដាលោក ពូទីន បានបញ្ជាក់ថា បានអនុម័ត ដើម្បីឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្ម មកលើប្រទេស រុស្ស៊ីរបស់អាមេរិក។

លើសពីនេះ ស្ថានទូតអាមេរិកក៏នឹងលែងមានប្រសិទ្ធភាពក្នុងការប្រើប្រាស់ អគារស្នាក់នៅមួយកន្លែងនៅជាយក្រុង ម៉ូស្គូ និងឃ្លាំងជាច្រើនកន្លែងផ្សេងទៀតដែរ។ វិធានការរុស្ស៊ីឆ្លើយតបនឹងទណ្ឌកម្មដែលសភាអាមេរិកអនុម័តប្រឆាំងរុស្ស៊ី នៅក្នុងសប្តាហ៍កន្លងមកនេះ។ អាមេរិក សង្ស័យថារុស្ស៊ី បានលូកដៃចូលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦ ហើយនៅក្នុងសប្តាហ៍កន្លងមកនេះ សភាអាមេរិកទាំង២បានបោះឆ្នោតអនុម័ត គម្រោងដាក់ទណ្ឌកម្មដាក់លើរុស្ស៊ី ដោយ សំឡេងច្រើនលើស។ ថ្ងៃអង្គារកន្លងទៅ សភាជាន់ទាបអាមេរិកបានបោះឆ្នោតឲ្យមានទណ្ឌកម្មប្រឆាំងរុស្ស៊ី ជាមួយសំឡេង ៤១៩ ទល់នឹងសំឡេងប្រឆាំងតែ៣សំឡេងប៉ុណ្ណោះ។

នៅថ្ងៃព្រហស្បតិ៍ទី២៧ ខែកក្កដា ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតអនុម័តគម្រោងច្បាប់ទណ្ឌកម្មនេះជាមួយសំឡេង ៩៨ សំឡេង ទល់នឹងសំឡេងប្រឆាំង២សំឡេង។ ទោះជាលោកដូណាល់ ត្រាំ ប្រើសិទ្ធិ ប្រឆាំង ក៏អាមេរិកនៅតែអាចប្រើច្បាប់នេះបានដែរ ព្រោះសំឡេងអនុម័តដាក់ទណ្ឌ កម្មប្រឆាំងរុស្ស៊ីនៅសភាអាមេរិក មានដល់ ទៅ២ភាគ៣។

សភាអាមេរិកបានត្រៀមយន្តការប្រឆាំងលោកត្រាំរួចហើយ ដើម្បីកុំឲ្យលោកត្រាំផ្អាកទណ្ឌកម្មដែលដាក់លើ រុស្ស៊ីកន្លងមក។ ទណ្ឌកម្មសភាអាមេរិក ប្រឆាំងរុស្ស៊ី បានធ្វើឲ្យអឺរ៉ុបខឹងសម្បា ព្រោះវាអាចប៉ះពាល់ដល់សហគ្រាសក្រុមហ៊ុន អឺរ៉ុបដែលរកស៊ីជាមួយរុស្ស៊ី ពិសេសប៉ះ ពាល់ផ្នែកថាមពលឧស្ម័នតែម្តង។ គម្រោងទណ្ឌកម្មអាមេរិកក៏វាយប្រហារអុីរ៉ង់ និង កូរ៉េខាងជើងដែរ។ ចិនបានព្រមានទុករួច ហើយថា ចិនប្រឆាំងរាល់វិធានការដែលប៉ះពាល់ដល់ផលប្រយោជន៍ចិន៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print