ថយរថយន្តស្ទួចចូលស្ទួចដែកចេញពីកុងតឺន័រមិនបានមើលក្រោយ បុកកៀបជនជាតិម៉ាឡេសុីម្នាក់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនជាតិម៉ាឡេសុីម្នាក់ ជាមេកាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសំណង់ បានស្លាប់ពេលដឹកបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីមានរថយន្តស្ទូចបើកថយក្រោយ ដើម្បីចូលទៅ អូសទាញដែកចេញពីទូកុងតឺន័រ ទើបឆោឡោ ខាងរថយន្តស្ទូចនាំគ្នា ដឹកបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកព្រែកព្នៅ តែហួសពេលទៅហើយ គ្រូពេទ្យបញ្ជាក់ថា ជនរងគ្រោះស្លាប់បាត់ហើយ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅក្នុងដីឡូត៍មួយកន្លែងក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

ជនរងគ្រោះស្លាប់ក្នុងហេតុការណ៍ខាងលើ មានឈ្មោះ វង់ វ៉ា ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិម៉ាឡេសុី ជាមេការក្រុមហ៊ុន ផ្គង់ផ្គង់គ្រឿងសំណង់ ស្នាក់នៅ ក្រុមហ៊ុនមុខព្រលានយន្តហោះ ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ស្លាប់ពេលបញ្ជូនដល់មន្ទីរ ។
ចំណែកអ្នកបើករថយន្តស្ទូច មិនស្គាល់ឈ្មោះ ក្រោយពីដឹកបញ្ជូនជនរងគ្រោះដល់មន្ទីរពេទ្យហើយដឹងថាស្លាប់ នាំគ្នារត់គេចខ្លួនបាត់អស់ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ក្រុមហ៊ុនខាងលើ បានជួលរថយន្តស្ទូចខាងលើ មកអូសលើដែក ប្រភេទដែកប្រើសម្រាប់បុកទប់ដី ក្នុងការងារសំណង់ ចេញពីទូកុងតៃន័រ ហើយខណៈដែលរថយន្តស្ទូចបើករយ៊ែរថយក្រោយ បែជាទៅបុកជនជាតិម៉ាឡេខាងលើផ្ទប់ទៅនឹងទូកុងតៃន័របណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានក្រុមរថយន្តបង្កនាំគ្នា ដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យ តែត្រូវបានស្លាប់ ទើបនាំគ្នាគេចខ្លួនអស់ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចុះទៅពិនិត្យដល់កន្លែងកើតហេតុ ពិនិត្យស្លាកស្នាមសាកសព រួចរងចាំ សម្រេចជាក្រោយ ។ ដោយឡែក រថយន្តស្ទូច ត្រូវបាននគរបាលយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុង រងចាំដោះស្រាយជាក្រោយ ៕ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print