កម្មការិនីជិត៤០នាក់ដួលសន្លប់ជាបន្តបន្ទាប់សង្ស័យពុលជាតិគីមីក្នុងក្រណាត់និងបរិយាកាសក្នុងរោងចក្រមិនល្អ

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់កម្មការិនីជិត៤០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់មិត្តរួមការងារ នាំគ្នារាយការណ៍មកសន្តិសុខ និងរដ្ឋបាលរោងចក្រដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជីភូ ក្រុងបាវិត សង្ស័យពុលជាតិគីមីក្នុងក្រណាត់ និងបរិយាកាសក្នុងរោងចក្រ មិនល្អ។

ហេតិការណ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅរោងចក្រ យូលី ក្នុងតំបន់សេដ្ឋកិច្ចពិសេស សានតុង ភូមិជ្រៃធំសង្កាត់ព្រៃអង្គុញ ក្រុងបាវិត។

បើតាមកម្មការិនីម្នាក់ដែលកំពុងសម្រាកក្នុង មន្ទីរពេទ្យបង្អែកជីភូ ក្រុងបាវិតបានឲ្យដឹងថា មុនពេកកើតហេតុរូបនាង និងកម្មការិនីជាច្រើននាក់កំពុងធ្វើការ ស្រាប់តែមានធំក្លិនថ្នាំ ដែលគេដាក់ក្នុងក្រណាត់នោះ ម្នាក់ៗធ្វើឲ្យមានអការវឹលមុខ ឈឺក្បាលបានដួលសន្លប់ជាបន្តបន្ទាប់ ខណៈនោះបង្កឲ្យផ្អើលឆោឡោស្រែកហៅគ្នាជួយសង្គ្រោះតែម្ដង។

ពាក់ពន្ធ័នឹងករណីនេះ លោកសូ សុណារី ប្រធានការិយាល័យប្រត្តិបត្តិជីភូ ក្រុងបាវិតបានឲ្យដឹងថា ពិតជាមានករណីដួលសន្លប់នេះមែន ដោយសរុបកម្មការិនីដែលដឹកមកកាន់មន្ទីរពេទ្យនេះមានចំនួន៣៨នាក់។

ប្រភពបន្តថា បើតាមការពិនិត្យរួចមកឃើញថា កម្មការិនីដែលដួលសន្លប់នេះ ដោយសារតែថ្នាំគីមីដែលគេដាក់ក្នុងក្រណាត់នោះធុំក្លិនសាយភាយ ទើបបង្កឲ្យម្នាក់ៗវឹលមុខ ឈឺក្បាលបែបនេះ ហើយរហូតមកដល់វេលាម៉ោង៣រសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ កម្មការិនីទាំង៣៨នាក់មានអាការធូរស្រាលបាននាំគ្នាត្រឡប់ទៅផ្ទះអស់ហើយ ដោយមិនមានអ្នកធ្ងន់ធ្ងរអ្វីនោះទេ។

ចំណែកខាងរដ្ឋបាលរោងចក្រ យូលី ក្នុងតំបន់សេដ្ឋកិច្ចពិសេស សានតុង អ្នកសារព័ត៌មានមិនអាចសុំការបំភ្លឺបាននោះទេជុំវិញករណីនេះនារសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ ៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print