អាមេរិកបញ្ជូនយន្តហោះចម្បាំងF-16ចំនួន ១២គ្រឿងទៅកាន់កូរ៉េខាងត្បូង

ចែករំលែក៖

យន្តហោះចម្បាំង ១២គ្រឿងប្រភេទ F-16 ត្រូវបានកម្លាំងទាហានអាកាសអាមេរិកបញ្ជូនទៅកាន់កូរ៉េខាងត្បូងដើម្បី បញ្ជាក់ ពីការសន្យារបស់អាមេរិក ក្នុងការការពារសន្តិសុខកូរ៉េខាងត្បូង ក្រោយកូរ៉េខាងជើងបានសាកល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីប។

តាមគម្រោង យន្តហោះចម្បាំងទាំង នោះ និង ក្រុមអាកាសយានិក២០០នាក់ មកពីកងពលយន្តហោះចម្បាំង លេខ ១៧៦ នឹងទៅកាន់ទីតាំងទ័ពអាកាស Kunsan នៅកូរ៉េខាងត្បូងមានចម្ងាយពីទីក្រុងសេអ៊ូល១៨០គីឡូម៉ែត្រ នៅភាគខាង ត្បូង។ អាមេរិក មិនបានបញ្ជាក់ពីមូលហេតុនៃការបញ្ជូនយន្តហោះចម្បាំង ទៅកាន់ កូរ៉េខាងត្បូងនោះឡើយ។

សារព័ត៌មាន Yonhap របស់កូរ៉េខាង ត្បូងបានផ្សាយថា «ការដែលអាមេរិក បញ្ជូន យន្តហោះចម្បាំងទៅកាន់កូរ៉េខាងត្បូង នោះ គឺជាការបំពេញកាតព្វកិច្ចរបស់អាមេរិក ក្នុងការរក្សាសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ពិសេសគឺកូរ៉េខាងត្បូង។

ក្រៅពីនេះ មន្ទីរបញ្ចកោណ អាមេរិក បានឲ្យដឹងថា បន្ទាប់ពីមានការតានតឹង កើនឡើង ជុំវិញការសាកល្បងមីស៊ីលចុងក្រោយរបស់ប្រទេសផ្ដាច់ការ កូរ៉េខាងជើង សម្ពន្ធមិត្តអាមេរិក ត្រៀមខ្លួនបន្ដដាក់ ពង្រាយ ប្រព័ន្ធខែលការពារមីស៊ីល THAAD ឲ្យបានពេញលេញនៅក្នុង ប្រទេសកូរ៉េខាងត្បូងនេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧។

តាមការកត់សម្គាល់របស់អ្នកនាំពាក្យ មន្ទីរប៉ង់តាហ្គោនអាមេរិកលោក Jeff Davis ដែលបានធ្វើឡើងក្នុងរយៈពេល ៣ថ្ងៃ បន្ទាប់ពីកូរ៉េខាងជើង បានបាញ់សាកល្បងគ្រាប់មីស៊ីលឆ្លងទ្វីប ICBM លើកទី២ ដែល ជាជំហានឆ្ពោះទៅមុខដ៏សំខាន់ ក្នុងការ តាមដានមីស៊ីលផ្លោង ដែលមានសមត្ថភាព នុយក្លេអ៊ែរ អាចវាយលុកទ្វីបអាមេរិក។

មិនយូរប៉ុន្មានបន្ទាប់ពីការបាញ់បង្ហោះ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអុីន បានបញ្ជាឲ្យមានការដំឡើងឡាស៊ែរចំនួន៤ បន្ថែមទៀតលើប្រព័ន្ធការពារ មីស៊ីល THAAD ដើម្បីបង្កើនសមត្ថភាពការពាររបស់ប្រទេស៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print