ភ្នំពេញ៖ បច្ចុប្បន្ននេះ គេឃើញក្រុមកុមារានិងកុមារី មួយចំនួនកំពុងតែត្រូវក្រុមមេខ្លោងជួយដូរគ្រឿងញៀនយកមកប្រើប្រាស់ជារូបភាពឈរចែកចាយថ្នាំញៀនយ៉ាងសកម្មនៅតំបន់បឹងកក់ ដើម្បីលាក់បាំងសមត្ថកិច្ចតែទីបំផុត នៅតែគេចមិនរួចពីកម្លាំងជំនាញនោះឡើយ ។
ជាក់ស្តែងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី០២ខែសីហាឆ្នាំ២០១៧ កម្លាំង ជំនាញ កងរាជអាវុធហត្ថខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៤នាក់ ជាក់ស្តែងពីបទចែកចាយដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០២នាក់និងអ្នកប្រើប្រាស់ចំនួន០២នាក់ នៅចំណុចតាមបណ្តោយផ្លូវរថភ្លើង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
មន្រ្តីកងរាជអាវុធហត្ថខណ្ឌទួលគោក បានឲ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះទី១ឈ្មោះ៖ សូយ សុខា ភេទប្រុស អាយុ១១ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ
មានស្រុកកំណើត នៅអ្នកលឿង
ខេត្តព្រៃវែង (ក្រាមសថ្លាបានចំនួន៣៩កញ្ចប់តូច )។ទី២- មាស ចំរើន ភេទប្រុសអាយុ
១២ឆ្នាំ ជនជាតិខ្មែរ មុខរបររើស
អេតចាយស្នាក់នៅមិនពិតប្រា
កដ (ដកហូតបានក្រាមសថ្លា
៣៤កញ្ចប់តូច)។ទី៣-នង កាណាល់ ភេទប្រុសអាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះមិនចាំលេខផ្លូវលំសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំ
ពេញ ជាអ្នកមកទិញថ្នាំ។ទី៤-ផាន វាសនា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ៣២ផ្លូវរថភ្លើងសង្កាត់បឹងកក់១ខណ្ឌទួលគោក រាជធានីភ្នំពេញ (ដកហូតបានក្រាមសថ្លា០១កញ្ចប់
តូច) ជាអ្នកមកទិញថ្នាំ ។ វត្ថុតាងចាប់យក៖
-ក្រាមសថ្លា៧៤ កញ្ចប់តូច
(សង្ស័យគ្រឿងញៀន)
-ទូរស័ព្ទ០២គ្រឿងម៉ាក iphone
5S ពណ៍ទឹកមាស និងiphone
6ពណ៍ទឹកមាស។-ម៉ូតុូម៉ាកdream C125សេរី២០១៧ ពណ៍ខ្មៅ ពាក់ស្លាក
លេខ ភ្នំពេញ 1GH-3168 ។
មន្រ្តីអាវុធហត្ថដដែរ បានបន្តទៀតថា នៅមុនពេលកើតហេតុកម្លាំង អហ បានទទួល
ព័ត៌មានពិករណីចែកចាយគ្រឿង
ញៀន នៅចំណុចខាងលើទើបនៅវេលាម៉ោង១៥និង០០នាទីថ្ងៃទី០២ខែសីហាឆ្នាំ២០១៧កម្លាំង ជំនាយចុះទៅឃាត់ខ្លួន បានចំនួន០៤នាក់ ជាក់ស្តែងរួមនិងវត្ថុតាងបានគ្រឿងញៀន៧៤កញ្ចប់តូច ដោយក្នុងនោះអ្នកពាក់ព័ន្ធគ្រឿងញៀនចំនួន០២ យកមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់រួមនិងថ្នាំញៀន ត្រូវបញ្ជូនទៅការិយាល័យគ្រឿងញៀនអាវុធរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ស តារា