អធិការស្រុកតំបែរដឹកនាំឃាត់ជនសង្ស័យម្នាក់ពាក់ពន្ធ័និងសារធាតុញៀន

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ដោយមានការបញ្ជារដឹកនាំលោកឧត្តមសេនីយស្នងការនគរបាលខឹត្តត្បូងឃ្មុំ និងមានការឯកភាពផ្នែកផ្លូវច្បាប់ពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ កំលាំងជំនាញនៃអធិការនគរបាលស្រុកតំបែរ ដឹកនាំដោយលោក ប៉េង អេងហាក់ ជាអធិការ លោកអធិការរងទទួលផែនព្រហ្មទណ្ឌ និងលោកនាយផ្នែកប្គ្រឿរឆាំងងញៀនស្រុក សហការណ៏ជាមួយកំលាំងប៉ុស្តិនគរបាលរដ្ឋបាលឃុំត្រពាំងព្រីង បានចុះបង្ក្រាបករណីរក្សាទុក និងជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ កាលពីវេលាម៉ោង៤:៣៨ នាទី ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ នៅចំនុចភូមិជ័យសុខសាន ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

លោកអធិការ ប៉េង អេងហាក់ បានឲ្យដឹងថា ករណីនេះយើងបានឃាត់ខ្លួនមុខសញ្ញា ឈ្មោះ សុះ នី ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរឥស្លាម រស់នៅភូមិ ជ័យសិខសាន្ត ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងដកហូតម្សៅក្រាមព៌ណស សង្ស័យថាគ្រឿងញៀនចំនួន ១៤កញ្ចប់ (ធំ ២កញ្ចប់ តូច ១២កញ្ចប់)។

លោកបន្តថា ករណីនេះជនសង្ស័យរួមនិងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print