ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ កម្លាំងព្រហ្មទណ្ឌ៧មករាឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់ការបូបស្រ្តីជនជាតិបារាំងម្នាក់បានសម្រេចតែរត់មិនរួច

ចែករំលែក៖

 ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់បន្ទាប់ពីធ្វើសកម្មភាពឆក់ការបូបស្រ្តីជនជាតិបារាំងម្នាក់បានសម្រេច​តែ​​រត់មិនរួចក៏ត្រូវកម្លាំងព្រហ្មទណ្ឌ៧មករាកំពុងល្បាតតាមមូលដ្នានក៏ប្រទះឃើញដេញចាប់ឃាត់ខ្លួនបានភ្លាមៗតែ​មង្ត។ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់សម្រោលតែមង្ត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង៣០នាទីយប់ថ្ងៃទី៣ខែសីហាឆ្នាំ២០១៧នៅចំណុចផ្លូវ​លេខ​ព្រះសីហនុ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យទី១ ឈ្មោះ ផេង រដ្នា ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះម្ដុំផ្សារអូឬឬស្សី៣ មុខរបរមិនពិតប្រាកដ។
ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់សម្រោលតែមង្ត។

បើតាមប្រភពពត៍មានពីមន្រ្តីនគរបាលបានប្រាប់អោយដឹងថា មុនពេលកើតហេតុកម្លាំងព្រហ្មទណ្ឌ៧មករាកំពុងដាក់ល្បាតក្នុងមូលដ្នានក៏ស្រាប់តែ ប្រទះឃើញក៏បានតាមដានពីក្រោយស្រាប់តែជនសង្ស័យម្នាក់ជិះមូ៉តូ១គ្រឿងមា៉កហុងដាc125ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CK.7446ជិះគ្នា២នាក់តាមបណ្ដោយផ្លូវលេខព្រះសីហនុស្រាប់តែមាន​ជនរងគ្រោះមួយក្រុមនិងអ្នកបើកម៉ីតូកង់បីដេញតាមពីក្រោយហើយស្រែកថាជួយផងចោរឆក់ការបូបភ្លាមៗនោះក៏ត្រូវបានកម្លាំងព្រហ្មទណ្ឌ៧មករាដែលកំពុងល្បាតក៏បានដេញតាមពីក្រោយរហូតដល់នៅចំណុចផ្លូវលេខ១៨២ ម្ដុំផ្សារអូរឬស្សី ខណ្ឌ៧មករា ទើបកម្លាំងព្រហ្មទណ្ឌ៧មករាឃាត់ខ្លួនបានជនសង្ស័យបានម្នាក់ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់សម្រោលតែមង្ត។

ក្រោយពីកម្លាំងព្រហ្មទណ្ឌ៧មករាឃាត់ខ្លួនជនសង្ស័យយកមកសាកសួរបានសារភាពថារូបពិតជាបានធ្វើសកម្មភាពឆក់ការបូបពីស្រ្តីជាជនជាតិបារាំងពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យរួចនិងម៉ូតូត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌនាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីសួនាំចាត់ការតាមនីតិវិធី។ ចំណែការបូបជនរងគ្រោះត្រូវបានសមត្ថកិច្ចខណ្ឌ៧មករាប្រគល់អោយទៅម្ចាស់វិញផងដែរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print