ប្រតិបត្តិការបង្រាបបទល្មេីសគ្រឿងញៀន ឃាត់ខ្លួនជនសង្សយ័ជាបន្តបន្ទាប់ចំនួន៦នាក់ ក្នុងនោះមានសង្ឃ១អង្គផងដែរ ដកហូតបានថ្នាំញៀនចំនួន១២ កញ្ចប់ ធំ១កញ្ចប់ ម៉ូតូ២គ្រឿង

ចែករំលែក៖

ខេត្តកំពង់ចាម ៖ បន្ទាប់ពីទទួលបានព័ត៌មានពី បណ្តាញសមត្ថកិច្ចជំនាញពីករណីគ្រឿងញៀន លោកស្នងការរង អុិត ដារ៉ា ទទួលផែនប្រឆាំងបទល្មេីស ដឹកនាំកម្លាំងជំនាញ ចុះសហប្រតិបត្តិការ បង្រាបបទល្មេីសគ្រឿងញៀន ១ករណី នៅចំណុចភូមិទី១ ភូមិទី៣ សង្កាត់វាលវង់ និងចំណុចវត្តបឹងកុក សង្កាត់បឹងកុក ក្រុងកំពង់ចាម ដោយ ឃាត់ខ្លួនជនសង្សយ័ជាបន្តបន្ទាប់ចំនួន៦នាក់ ប្រុស ក្នុងនោះមានសង្ឃ១អង្គផងដែរ ដកហូតបានថ្នាំញៀនចំនួន១២កញ្ចប់ ធំ១កញ្ចប់ ម៉ូតូ២គ្រឿង និងថង់ប្លាស្ទិច សម្រាប់វេចខ្ចប់មួយចំនួន។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៣ ខែសីហា ឆ្នាំ១០១៧ វេលាម៉ោង១០ និង១៥នាទី ក្រោយពីទទួល បានពត៌មានច្បាស់ការ សមត្ថកិច្ចនគរបាលជំនាញខេត្តត្បូងឃ្មុំ ដឹកនាំដោយលោកស្នងការរង ហុង ណាក់ ទទួលផែនប្រឆាំងបទល្មេីស បានមកសហការជាមួយ សមត្ថកិច្ចខេត្តកំពង់ចាម និងមានការសម្របសម្រួលពី លោកហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ។

ជនសង្ស័យ និងវត្ថុតាងខាងលេី ប្រគល់ជូនសមត្ថកិច្ចនគរ បាលខេត្តត្បូងឃ្មុំ ដេីម្បីចាត់ការបន្តតាមនីតិវិធី៕ វណ្ណះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print