ខេត្តព្រះវិហារ ៖ កាលពីថ្ងៃទី០៦ ខែ សីហា ឆ្នាំ២០១៧ លោក សុំ ស៊ីវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀងបានដឹកនាំ កំលាំងចុះបង្រ្កាបរថយន្ដដឹកឈើប្រណិតប្រភេទធ្នុង់បាន១គ្រឿងបង្កប់អេតចាយពីលើនិងមួយគ្រឿងទៀតដឹងខ្លួនមុនទំលាក់ឈើចោលរត់គេចបាត់។
លោក ស៊ុំ ស៊ីវត្ថា នាយផ្នែករដ្ឋបាលព្រៃឈើវៀង បានអោយដឹងថា៖ .ក្រោយពីទទួលបានដំណឹងពីភ្នាក់ងាររាយការណ៍មកថាមានរថយន្ដកូរ៉េពណ៌ស២តោនកន្លះពាក់ស្លាកលេខ កំពង់ចាម3A-0576ដឹកអេតចាយពីលើបង្កប់ឈើធ្នុងប្រភេទដុំឥដ្ឋរៀបពីក្រោម លោកបានដាក់កំលាំងឃ្លាំមើល១យប់រហូតព្រឹកថ្ងៃខាងលើលោកបានឃាត់រថយន្ដនោះជាប់តែម្ដងលើផ្លូវ់ជាតិលេខ៦២នៅចំនុចគីឡូម៉ែតលេខ៦១ត្រង់ភូមិ តួលរំចេក ឃុំរមណីយ៍ ស្រុក រវៀង ខេត្តព្រះវិហារ រួចបានយកមក រក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរវៀងរងចាំការវាស់វែងឈើនៅលើរថយន្ដ ដោយមានការរាយការបន្ទាន់នៅ់ថ្ងៃដដែលនោះដែលលោក ស៊ុំ ស៊ីវុត្ថា បានដឹកនាំកំលាំងចុះទៅបង្ក្រាបរថយន្ដធុនត្រា ដឹកឈើធ្នង់ប្រភេទដុំឥដ្ឋដូចរថយន្ដខាងលើដែល តែដោយសារដឹងមុនត្រូវបានទំលាក់ឈើទាំងនោះចោលរួចបើករថយន្ដគេចបាត់ស្រមោល ហើយឈើធ្នង់ដែលពួកគេទំលាក់ចោលនោះត្រូវបានយកមករក្សាទុកនៅផ្នែករវៀងរងចាំការវាស់វែងនៅព្រឹកថ្ងៃទី៧ខែសីហារនេះរួមគ្នាតែម្ដង។
លោកនាយផ្នែកបានបន្តថា៖.ដោយមានការយកចិត្តទុកដាក់និងបទបញ្ជាយ៉ាងតឹងរឹងពីលោក អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តព្រះវិហារនិងជាប្រធានគណ:បញ្ជាការឯកភាពខេត្តអោយមន្ត្រីអនុវត្តន៍ច្បាប់ធ្វើយ៉ាងណាត្រូវគោរពតួនាទីបំពេញភារកិច្ចអោយបាត់មត់ចត់ក្នុងការចុះបង្ក្រាបបទល្មើសនានាក្នុងខេត្តព្រះវិហារអោយខានតែបាន។
សូមបញ្ជាក់ផងដែលថារថយន្ដដឹកអេតចាយខាងលើបានរៀបផ្សារដែកមួយកំណាត់ទ្រុងរៀបដាក់អេតចាយពីលើពេលមកដល់កន្លែងដាក់ឈើបើផតទ្វារខាងៗរួចរៀបឈើដាក់ចូលជាការស្រេច ហើយបំភ័ន្តសមត្ថកិច្ចបានយ៉ាងស្រួលផងដែល៕ ដោយ៖ វណ្ណះ