ខេត្តព្រះវិហារ ៖ ពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀន តាមអំណាចសាលក្រម សាលដីកាតុលាការចំនួន៤ខេត្ត ព្រះវិហារ សៀមរាប ឧត្តរមានជ័យ នឹងខេត្តកំពង់ធំ ក្រោមអធឹបតីភាពលោក អង្គវង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយមានការចូលរួមពីសំណាក់ អាធរជាតិប្រយុទ្ឋប្រឆាំងគ្រឿងញៀន មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ប្រធានសាលាដំបូង អយ្យការអមសាលាដំបូងទាំង៤ខេត្តអាជ្ញាធរខេត្តទាំង៤ នឹងកងកំលាំងប្រដាប់អាវុធទាំង៤ប្រភេទលោកគ្រួអ្នកគ្រូ សិស្សានុសិស្សនឹងបងប្អូនប្រជាពលរដ្ឋចូលរួមជាង៣ពាន់នាក់ផងដែរ។
យោងតាមរបាយការប្រជុំត្រួតពិនិត្យ របស់គណៈកម្មាការត្រួតពិនិត្យគ្រឿងញៀន បានអោយដឹងថា ខេត្តព្រះវិហារ មាន WY ចំនួន 1455935 គ្រាប់ ICE ចំនួន437573 កញ្ចប់ នឹង ICE ចំនួន 31 កញ្ចបើធំ ខេត្តសៀមរាប មានថ្នាំញៀន ICE 168កញចប់ធំ ICE 1278 កញ្ចប់តូច កូការអ៊ីន 1 កញ្ចប់ធំទម្ងន់ 1390 ក្រាម កញ្ឆាគ្រៀម 12 កញ្ចប់ កញ្ឆាគ្រាប់ 2កញ្ចប់ ខេត្តរមានជ័យ WY 35895 គ្រាប់ ICE 55 កញ្ចប់តូច ICE 6 កញ្ចប់ធំ នឹងខេត្តកំពង់ធំ មានថ្នាំញៀន ICE ក្រាមពណ៍ថ្លា 97)7ក្រាមកញ្ឆាក្រៀម ចំនួន7បេ មានទម្ងន់ 166 គីឡូក្រាម នឹង2 កញ្ចប់តូច វត្ថុតាងថ្នាំញៀនទាំង ៤ខេត្តខាងលើនេះ ត្រូវបានធ្វើពិធីដុតបំផ្លាញចោល កាលពីព្រឹកថ្ងៃច័ន្ទទី៧ខែសីហារ ឆ្នាំ២០១៧ នៅសាលាខេត្តព្រះវិហារ ។
លោកអង្គវង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ បានថ្លែងអំពាវនាវដល់ក្មួយៗយុវជន យុវនារី ដែលជាទំពាំងស្នងរុស្សី សូមមេត្តាជៀសអោយឆ្ងាយពីគ្រឿងញៀន ពីព្រោះគ្រឿងញៀនបានបំផ្លាញមនុស្ស ធ្វើអោយមនុស្ស លែងដឹងខុស
ត្រូវ បាត់បង់សតិ កូនលែងស្គាល់ឪពុកម្ដាយ បងលែងស្គាល់ប្អូន នឹងធ្វើអោយសង្គមជាតិយើងខាតបង់ថវិការជាច្រើនក្នុង១ឆ្នាំៗ ដើម្បីកាត់បន្ថយលុបបំបាត់គ្រឿងញៀនទៅបាន អាស្រយ័ដោយមានការចូលរួម ពីសំណាក់យើងទាំងអស់
គ្នា ។
លោករដ្ឋមន្ត្រី បានថ្លែងការកោតសរសើរ ទៅដល់កងកំលាំងប្រដាប់អាវុធមន្ទីរជំនាញ ដែលបានខិតខំអស់កំលាំងកាយចិត្ត ក្នុងការទប់ស្កាត់នឹងបង្ក្រាបគ្រឿងញៀនបានយ៉ាងល្អកន្លងមក នឹងបន្តខិតខំយុទ្ឋនាការនេះតទឿទៀតឲ្យទទួលបានជោគជ័យទៅថ្ងៃអនាគត់ ៕ វណ្ណះ