កូរ៉េខាងជើង និងអីុរ៉ង់កាន់តែជិតស្និទ្ធ ក្រោយអាមេរិកដាក់ទណ្ឌកម្ម

ចែករំលែក៖

អាមេរិកបានអនុម័តដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង អីុរ៉ង់និងរុស្ស៊ី ក្នុងពេល តែមួយ តែមាន លក្ខណៈខុសគ្នា ដោយការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីដោយសារតែការលូកដៃចូលក្នុងវិបត្តិប្រទេសអ៊ុយក្រែន ។ ចំណែការដាក់ទណ្ឌកម្ម ទៅលើអីុរ៉ង់និង កូរ៉េខាងជើង ពាក់ព័ន្ធនឹងកម្មវិធីមីស៊ីល ។

កូរ៉េខាងជើង បានសាកល្បងមីស៊ីល ឆ្លងទ្វីប ICBM ដែលអាចវាយប្រហារ នៅគ្រប់ទីកន្លែងក្នុងទឹកដីអាមេរិក ។ចំណែក អីុរ៉ង់ វិញ ក៏មានបច្ចេកវិទ្យាមីស៊ីលឆ្លងទ្វីប ដូចគ្នា ដោយអីុរ៉ង់បានប្រើប្រាស់សម្រាប់ បញ្ជូនផ្កាយរណបឡើងទៅកាន់តារាវិថី ផែនដី។

ទំនាក់ទំនងមានភាពជិតស្និទ្ធ តាំងពី ដើម ហើយប្រទេសទាំងពីរមានទំនាក់ ទំនង ចែករំលែក បច្ចេកវិទ្យា មីស៊ីលនិង បរមាណូ ឲ្យគ្នាទៅវិញទៅមក ដើម្បីប្រឆាំងទៅនឹងប្រទេសមហាអំណាចអាមេរិក។

នៅពេលនេះដែរ កូរ៉េខាងជើង បានបើកសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការនូវស្ថាន ទូតថ្មីប្រចាំនៅទីក្រុងតេអេរ៉ង់ ជាការបង្ហាញពីចំណងមិត្តភាពដ៏រឹងមាំ រវាងប្រទេស ទាំងពីរនេះ ដែលសុទ្ធតែស្ថិតនៅក្រោម ទណ្ឌកម្មសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ពីបណ្ដា សហគមន៍អន្តរជាតិ ព្រោះតែកម្មវិធីនុយក្លេអ៊ែរដ៏ចម្រូងចម្រាស ក្នុងប្រទេសរៀងៗ ខ្លួន។

យោងតាមប្រភពព័ត៌មានពី IBTimes ដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះ អគារដែលទើបសាងសង់ថ្មីនេះ ត្រូវបាន សម្ពោធដាក់ឲ្យប្រើ នៅថ្ងៃចូលកាន់ តំណែង របស់ប្រធានាធិបតីអុីរ៉ង់ ហើយ អនុរដ្ឋមន្ត្រីការបរទេសអុីរ៉ង់ បាននិយាយ ថា ពលរដ្ឋអ៊ីរ៉ង់ ដែលចងចាំកូរ៉េខាងជើង ថា បានជួយដោយស្មោះត្រង់ និងមាន សាមគ្គីភាព ចំពោះអ៊ីរ៉ង់ ក្នុងគ្រាដ៏លំបាក នឹងធ្វើការគាំទ្រយ៉ាងពេញទំហឹង លើការ តស៊ូ របស់ពលរដ្ឋកូរ៉េខាងជើង គ្រប់ពេល ទាំងអស់។

គួរបញ្ជាក់ផងដែរ កូរ៉េខាងជើង និង អុីរ៉ង់ កំពុងប្រឈមមុខនឹងភាពឯកា លើ សកលលោក ក្នុងរយៈប៉ុន្មានឆ្នាំថ្មីៗនេះ ព្រោះ តែសកម្មភាពមីស៊ីល ដ៏មានមហិច្ឆតា ជំទាស់នឹងសំណើសកលលោក ហើយក៏ មានគំនិតមួយថា ប្រទេសទាំងពីរនេះ បានសហការគ្នាក្នុងកម្មវិធីនុយក្លេអ៊ែរ យ៉ាងស្អិត ល្មួត បើទោះជាគ្មានអ្វី បានបង្កើតឡើង ដោយឯករាជ្យក៏ដោយ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print