ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ កម្លាំងនគរបាលខេត្តបន្តចុះបង្ក្រាបឧបករណ៍នេសាទ ខុសច្បាប់ធ្វើឡើងនៅចំណុចបឹងសាម ,បឹងត្រពាំងជ្រៃ ,បឹងល្វា ក្នុងភូមិសាស្ត្រ ឃុំពាមកោះស្នា ឃុំព្រះអណ្តូង ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ជាលទ្ធផលដកហូតលបស្បៃ មុងចំនួន២៣មាត់ , ព្រួលស្បៃ មុង១៥៤០ម៉ែត្រ និងបង្គោលមួយចំនួន ។
ប្រតិបត្តិការនេះក្រោមបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគបាលខេត្ត បានចាត់បញ្ជាលោក អធិការនគរបាលស្រុកស្ទឹងត្រង់ រហូតដល់កម្លាំងប៉ុស្តិរដ្ឋបាល សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចុះបង្រ្កាប បទល្មើសនេសាទខុសច្បាប់នៅ ឃុំពាមកោះស្នា ឃុំព្រះអណ្តូង ឃុំទួលសំបួរ ស្ថិតក្នុងស្រុកស្ទឹងត្រង់ ។ ឧបករណ៍ល្មើសទាំងនេះ ត្រូវបានក្រុមការងារធ្វើការដុតកម្ទេចចោលនៅនឹងកន្លែងតែម្តង ៕ វណ្ណៈ
...