ភ្នំពេញ ៖ គណះបញ្ជាការឯកភាពខណ្ឌសែនសុខដាក់ គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះដើម្បីរិតបន្តឹងច្បាប់ចរាចរក៍ដូចជាទប់ស្កាត់បទល្មើសផ្សេងៗដែលអាចកើតមានឡើងក្នុងមូលដ្ឋានហើយក៍មនុស្ស៣នាក់ដកហូតម្សៅក្រាមថ្លាសចំនួន០៦កញ្ចប់ថង់តូចជាប់ខ្លួន។កាលពីម៉ោង២០និង៣០នាទីយប់ថ្ងៃទី០៧ សីហា ២០១៧នៅផ្លូវ១៩៨៦មុខផ្សារទំនើបSUPER stor ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សមត្ថកិច្ចនិយាយថាជនសង្ស័យទាំង៣នាក់ដែលឃាត់ខ្លួននោះទី១ឈ្មោះ ហាន យិន ភេទប្រុសអាយុ១៩ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិបាយ៉ាបសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។
ជនសង្ស័យទី២ឈ្មោះ ថុល ចាន់ធឿន ភេទប្រុស អាយុ៣១ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់បឹងកក់១ខណ្ឌទួលគោកជាអ្នកមាន(ថ្នាំ៤កញ្ចប់ ថង់តូច)។
ជនសង្ស័យទី៣ឈ្មោះគឹម ចំរើន អាយុ២២ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិបាយ៉ាបសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ(មានថ្នាំ២កញ្ចប់តូច)។
សមត្ថកិច្ចបានប្រាប់ថាមុនឃាត់ខ្លួនយុវជនទាំង៣បាក់ខាងលើខណះកម្លាំងគណះបញ្ជាការឯកភាពខណ្ឌសែនសុខដាក់គោលដៅពិនិត្យអាវុធជាតិផ្ទុះនៅចំណុចខាងលើស្រាប់តែឃើញយុវជនទាំងបីនាក់ជិះម៉ូតូចំនួន២គ្រឿងម៉ាកគ្រឺសអង្គរពណ៌ខៀវមួយគ្រឿងនិងម៉ាកហ្សូម័រមួយគ្រឿងឆ្លងកាត់គោលដៅត្រួតពិនិត្យពេលដែលឃើញកម្លាំងសមត្ថកិច្ចយើងជនសង្ស័យទាំងបីនាក់មានការ ភិតភ័យសមត្ថកិច្ចអោយឈប់ធ្វើការឆែកឆេរឃើញមានលាក់ទុកថ្នាំញៀនជាប់ខ្លួនសមត្ថកិច្ចក៍ឃាត់ខ្លួនតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានប្រាប់ថាថ្នាំញៀនខាងលើនេះពិតជារវស់ពួកខ្លួនមែនដោយទិញមកពីម្តុំរោងចក្រឆ្នាំងក្នុងខណ្ឌទួលគោកគោលបំណងយ កមកប្រើប្រាស់ប៉ុណ្ណោះ។
បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ខាងលើកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំបញ្ជូនទៅតុលាការពេលក្រោយ ៕ តុង សីហា