ខេត្តព្រះវិហារ ៖ កាលពីព្រឹកថ្ងៃទី៨ ខែសីហារ ឆ្នាំ២០១៧ នៅសាលាខេត្ត ព្រះវិហារបានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរអប់រំយុវជននឹងកីឡាខេត្តព្រះវិហារ ក្រោមអធឹបតីភាព លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននឹងកីឡា ។
យោងប្រកាសលេខ ៥៦២ អ យ ក ប្រ ក ចុះថ្ងៃទី៦ខែមិថុនាឆ្នាំ២០១៧ របស់លោករដ្ឋមន្រ្តីក្រសួងអប់រំយុវជននឹងកីឡា ស្តីពីការតែងតាំងមន្រ្តីគ្រប់គ្រងបានសម្រេច ត្រូវបានតែងតាំង លោក ចេង លឹមហ៊ាន់ ជាប្រធានមន្ទីរអប់រំយុវ ជននឹងកីឡាខេត្តព្រះវិហារ ជំនួសលោក ហន ឆន ដែលត្រូវបានដាក់អោយចូលនិវត្តន៍ ។
លោក ចេង លឹមហ៊ាន់ ប្រអានមន្ទីរអប់រំយុវជននឹងកីឡាខេត្តព្រះវិហារ បានអោយដឹងថា ខិតខំធ្វើអោយមានសុខដមភាពទាំងក្នុងជួរថ្នាក់ដឹកនាំ ទាំងក្នុងជួរមន្រ្តីអប់រំគ្រប់លំដាប់ថ្នាក់ នឹងក្នុងគ្របខណ្ឌ័គ្រូបង្រៀនទាំងអស់ដើម្បីធានាបាននូវនិរន្តរភាពនៃការងារ ប្រកបដោយគុណភាព ខិតខំអនុវត្តន៍កិច្ចការទាំងឡាយក្នុងវិស័យអប់រំអោយបានល្អ នឹងស្របទៅតាមលិខិតបទដ្ឋានគតិយុត្តិ ដែលជាបន្ទាត់ជាត្រីវិស័យដើម្បីធានាបាននូវភាពជោគជ័យលើវិស័យអប់រំ បង្កើននូវការទំនាក់ទំនងល្អជាមួយបណ្តាលមន្ទីរអង្គភាពពាក់ពន្ឋ័នានាដើម្បីធានាដល់ការអភិវឌ្ឍន៍លើវិស័យអប់រំ ខិតខំជម្រុញដល់គ្រប់រចនាសម្ព័នអប់រំអោយមានទំនាក់ទំនងល្អជាមួយសហគមន៍មូលដ្ឋាននឹងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីបង្កើនការចូលរួមអភិវឌ្ឍន៍លើវិស័យអប់រំប្រកបដោយចិរភាព។
លោកបណ្ឌិត ហង់ ជួនណារ៉ុន បានថ្លែងអបអរសាទរដល់លោក ចេង លឹមហ៊ាន់ ដែលត្រូវបានរាជរដ្ឋភិបាលផ្តល់ការទុកចិត្តអោយចូលកាន់មុខតំណែងប្រធានមន្ទីរអបើរំយុវជននឹងកីឡាខេត្តព្រះវិហារនាពេលនេះលោកបណ្ឌិតបាន
បន្តអោយដឹងថា អាជ្ញាធរខេត្ត លោកប្រធានមន្ទីរ ត្រូវជួយជម្រុញធ្វើយ៉ាងណាអោយមានការចុះឈ្មោះសិស្សដែលគ្រប់អាយុចូលរៀនអោយបានច្រើនបន្ថែមទៀតគ្រប់មធ្យមសឹក្សាក្នុគោលដៅពង្រឹងធនធានមនុស្ស ក្រសួងអប់រំបានដាក់ចេញនូគោលនយោបាយ ដោយផ្តល់ជាអត្ថិភាពលើវិសយ័អប់រំនឹងគោលនយោយលើកទឹកចិត្តគ្រូបង្រៀន សម្តេចតេកជោ បានផ្តល់ប្រាក់បៀរវត្តន៍ កើនឡើងរហូតទៅដល់៩៥ម៉ឹនហើយឆ្នាំក្រោយអាចលើងដល់១លានរៀន ដើម្បីអោយជីវភាពគ្រូបង្រៀនធូធាមួយកម្រិតទៀត ដើម្បីគុណភាពអប់រំអាជ្ញាធរដែនដីនឹងមន្ទីរអប់រំ ត្រូវបន្តត្រួតពិនិត្យគុណភាពអប់រំអោយមានប្រសិទ្ឋភាព ដើម្បីធានាបានគុណភាពចំណេះដឹងពិតប្រាកដរបស់សិស្ស ៕ វណ្ណៈ