ភ្នំពេញៈ សមត្ថកិច្ចខណ្ឌចំការមនឃាត់ខ្លួនយុវជន៣នាក់ដោយបានលាក់ទុកដាវសាំ ម៉ូរៃមួយដើមជាប់ម៉ូតូជនសង្ស័យ៣នាក់ ជិះម៉ូតូ។កាលពីវេលា១២និង៣០នាទីយប់ឈានចូល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ទី១-ឈ្មោះសុខ ច័ន្ទ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ជាជំនួយការកាត់ដេរ, ជនសង្ស័យទី៣ឈ្មោះ អ៊ុក ស៊ី ថា ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សវិទ្យាល័យ, ទី៣-ឈ្មោះ កាក់ ឌឿន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ជាចុងភៅ ។
បើតាមប្រភពពត័មានពីជនសង្ស័យ បានរៀបរាប់ប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ ពួកគេ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CW- 6708 មានគ្នា៣នាក់ ធ្វើដំណើរតាំងពីខេត្តកណ្តាល មកលេងភ្នំពេញ មកខួបកំណើតមិត្តភក្តិ ខណៈពេលជិះម៉ូតូតាមផ្លូវស្រាប់ឃើញដាវសាំមរៃមួយដើមហើយពួកខ្ញុំក៏បានរើសយកមកទុកតាមម៉ូតូម៉ងទៅ ហើយក៏បានមកចូលរួមកម្មវិធីមិត្តភក្តិ ក្រោយពីបានចូលរួមកម្មវិធីមិត្តភក្តិរួចពួកខ្ញុំក៏បានធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ខណៈកំពុងជិះម៉ូតូតាមផ្លូវក៏ត្រូវសមត្ថកិច្ចខណ្ឌចំការមន ឃាត់ខ្លួនតែម្តង ។
បច្ចុប្បន្នយុវជនទាំង៣នាក់ខាងលើ ត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹកបញ្ចូនទៅអធិការដ្នាននគរបាលខណ្ឌចំការមនចាត់ការតាមនីតិវីធី ៕