មិនមែនជាលើកទី១ទេដែលកម្លាំងនគរបាលស្រុកគិរីវង់ចុះកាប់កម្ទេចដើមកញ្ជា

ចែករំលែក៖

ខេត្តតាកែវ ៖ ដើមកញ្ជាប្រមាណជិត ២ ម៉ឺនដើមត្រូវបានកម្លាំងនគរបាលស្រុកគិរីវង់ ចុះកាប់ និងដុតកម្ទេចចោល ។ ករណីចុះបង្រ្កាបនេះធ្វើឡើងនៅថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៧ នៅលើកំពូលភ្នំបាយង់ ស្ថិតក្នុងឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្ត តាកែវ។

មន្ត្រីចុះបង្ក្រាបបានឲ្យដឹងថា កញ្ឆាដុតបំផ្លាញទាំងនោះសរុបចំនួន១៨២៩២ដើម ដែលបានដាំដុះនៅចំណុចខាង​លើ។

តាមសេចក្ដីរាយការណ៍ថា កញ្ឆាទាំងនោះត្រូវបានឈ្មួញវៀតណាមឡើងមកបញ្ជាទិញ ដោយហ៊ានឲ្យតម្លៃខ្ពស់ដូច្នេះហើយបានជាពលរដ្ឋលួចដាំ បើទោះបីដឹងថា ខុស ច្បាប់ក៏ដោយ ។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងតែខិតខំស្វែងរកចំការកញ្ជាបន្តទៀត ដើម្បីបង្រ្កាប និងកម្ទេចចោល។

គួរបញ្ជាក់ថាកាលពីពេលថ្មីៗនេះ លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវបាន ប្រកាសថា ប្រជាពលរដ្ឋណាដែល​យកដីមកដាំដុះ ឬជួលឲ្យគេដាំកញ្ជានឹងប្រឈមនឹងការដកហូតដីនោះ មកទុកជាសម្បតិ្តរដ្ឋ ព្រោះជាទង្វើខុសច្បាប់ ៕ ភ្នំដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print