បន្ទាប់​ពី​ដើម​បណ្ដឹង​ចូល​បំភ្លឺ​ ,​ តុលាការ​ពុំ​ទាន់​កោះ​ហៅ​លោក​ ខឹម​ វាសនា​ ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ ចូល​បំភ្លឺ​ទេ

ចែករំលែក៖

ភ្នំពេញ​ ៖​ អតីត​ចាងហ្វាង​កាសែត​ផ្កាយព្រឹក ដែលជាម្ចាស់​បណ្តឹង​ប្រឆាំង​ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានចូលបំភ្លឺនៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ រួច​ហើយ​ ។

មន្ត្រី​តុលាការ​ ថ្លែង​ថា​ រហូត​មក​ទល់​ពេលនេះ​ លោក​ ស៊ិន​ វីរៈ​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​ ពុំ​ទាន់​កោះ​ហៅ​លោក​ ខឹម​ វាសនា​ ក្នុង​នាម​ជា​ជនសង្ស័យ​ចូល​បំភ្លឺ​នៅ​ឡើយទេ​ ។

លោក​ សុច សឿង អតីត​ចាងហ្វាង​កាសែត​ផ្កាយព្រឹក​ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ បានដាក់ពាក្យប្តឹង លោក ខឹម វាសនា ទៅ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដោយចោទ​ប្រកាន់​ប្រធានគណបក្សមួយនេះថា បានជេរប្រមាថ​ម្ដង​ហើយ​ម្ដង​ទៀត​មកលើ​ពូជសាសន៍​ជាតិ​ខ្មែរ​។

នៅក្នុងពាក្យបណ្តឹង លោក​ សុច សឿង បាន​បញ្ជាក់ថា កាលពី​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​ ២០១៧ នៅ​ក្នុង​វេទិកា​ជួបជុំ​មួយ លោក ខឹម វាសនា បាន​ជេរប្រមាថ​ មើលងាយ​ពូជសាសន៍​ខ្មែរ​ ដែលលោក យល់ថាធ្វើឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​លោកក្នុងនាមពលរដ្ឋខ្មែរមួយរូប ក៏​ដូចជា​ប្រទេស​ជាតិ​ខ្មែរ​ទាំង​មូល​។

ត្រង់ចំណុចនេះ លោក​ សុច សឿង បានស្នើដល់តុលាការ​ផ្ដន្ទាទោស​ លោក វាសនា តាម​ផ្លូវ​ច្បាប់​ និង​ត្រូវ​ឲ្យ​ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ​ សុំទោស​ជា​សាធារណៈ​៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print