ឃាត់ខ្លួនជនសង្ស័យ៣នាក់ថ្នាំញៀន៥កញ្ចប់ទូហ្គេមបាញ់ត្រី២គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ជនសង្ស័យចំនួន៣នាក់ដែលពាក់ព័ន្ធបទល្មើសគ្រឿង ញៀនត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែសហការជាមួយនគរបាលខណ្ឌឬស្សីកែវស្រាវជ្រាវឃាត់ខ្លួនកាលពីវេលាម៉ោង៩និង១៥នាទីព្រឹកថ្ងៃទី១៤ខែសីហាឆ្នាំ២០១៧នៅចំនុចផ្ទះលេខ៣៣១ផ្លូវរថភ្លើងភូមិបាកទូកសង្កាត់ទួលសង្កែខណ្ឌឬស្សីកែវ។​

សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យចំនួន៣នាក់នោះ១/ឈ្មោះសុខម៉ៅភេទប្រុសអាយុ៤៤ឆ្នាំ ២/ឈ្មោះភ
ផេងសុវិសាលភទប្រុសអាយុ១៤ឆ្នាំនិងទី៣/ឈ្មោះអ៊ុំដាវីភេទស្រីអាយុ៣៦ឆ្នាំ។​

សមត្ថកិច្ចបានបន្តថានៅក្នុងប្រតិបត្តិការនៅក្នុងទីតាំងផ្ទះបើកល្បែងសុីសងខុសច្បាប់(ហ្គេមបាញ់ត្រី)ខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញប៉ុស្តិ៍ទួលសង្កែនិងកម្លាំងជំនាញខណ្ឌធ្វើការ ដកហូតវត្ថុតាងថ្នាំញៀនប្រភេទក្រាមពណ៌សថ្លាចំនួន៥កញ្ចប់និងទូហ្គេមបាញ់ត្រីចំនួន២គ្រឿង។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ននៅប៉ុស្តិទួលសង្កែធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនិតីវិធី ៕អារុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print