កីឡាករ សហមុនី បន្តជួយរកគ្រាប់បាល់ ឲ្យក្រុម ធីអិនកណ្តាលអេសស៊ី ឈរនៅកំពូលតារាង ពូលBដដែល

ចែករំលែក៖

ភ្នំពេញ៖ បច្ចុប្បន្ន ក្លិបបាល់ទាត់ ធីអិន កណ្តាលអេសស៊ី ដែលបានបញ្ជូនក្រុមកីឡាករ របស់ចូលរួមលេងក្នុងព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ដណ្តើមរង្វាន់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា លើកទី១ ឆ្នាំ២០១៧នេះ បាននិងកំពុង ឈរនៅកំពូលតារាង​ពូលB បន្ទាប់ពីប្រកួតបានចំនួន៣ជុំនោះ ក្នុងចំណោម១២គ្រាប់របស់ក្រុម ធីអិនកណ្តាលអេសស៊ី រកបាន មាន៤គ្រាប់ រកបានដោយកីឡាករ ដួង សហមុនី ពិសេសកាលពីយប់ថ្ងៃទី១៣ខែសីហាឆ្នាំ២០១៧ កន្លងទៅ ។
ជំនួបប្រកួតវគ្គជម្រុះក្នុងពូលB នេះ ដែរ ក្រុម ធីអិនកណ្តាលអេសស៊ី បានឈ្នះលើ ក្រុម អឹមវី អេសស៊ីដោយលទ្ធផល ២ទល់០ កាលពីយប់ថ្ងៃទី១៣ខែសីហាឆ្នាំ២០១៧ គ្រាប់ទាំង២គ្រាប់នេះ គឺរកបានដោយកីឡាករ ដួង សហមុនីពាក់អាវលេខ៨៨ តែម្នាក់ឯង នៅក្នុងតង់ទី១ គឺចន្លោះនាទី៨ និងនាទីទី២៩ ដោយមានកិច្ចសហការគ្នាល្អ ជាមួយ សមាជិកក្នុងក្រុម បញ្ជូនបាល់ឲ្យរូបគេបានល្អ ។ ក្នុងចំណោម គ្រាប់បាល់ចំនួន១២គ្រាប់ ដែលក្រុម ធីអិនកណ្តាលអេសស៊ីលេងឈ្នះ មាន៤គ្រាប់កីឡាករ ដួង សហមុនី ជួយរកឲ្យក្រុមនេះ គឺ ជុំទី១ សហមុនី ទាត់ចូលទីបាន១គ្រាប់នៅចុងតង់ទី១ ជំនួបប្រកួតជាមួយក្រុម ក្រុម ឃីង មេឌា ។ ជុំទី២ សហមុនី ទាត់ចូលបាន១គ្រាប់ជំនួបប្រកួតជាមួយក្រុមក្រុម សម្ព័ន្ធយុវជន មុស្លីមកម្ពុជា នៅចុងតង់ទី២ និង គ្រាប់ទី៣និង៤ រកបាន ក្នុងជំនួប ប្រកួតជាមួយក្រុម អឹមវី អេសស៊ី នៅដើមតង់ទី១ផងដែរ ។
ឯកឧត្តមធុលនាង ប្រធានក្លិប ធីអិន កណ្តាលអេសស៊ី បានប្រាប់ភ្នាក់ងារយកព័ត៌មានកាសែត និងវេបសាយ នគរវត្ត និងនគរដ្រេហ្គនឲ្យដឹងថា ភាពជោគជ័យជាបន្តបន្ទាប់ ក្នុងការប្រកួត វគ្គជម្រុះក្នុងពូលB នៃពានរង្វាន់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន លើកទី១នេះ ដោយសារតែ កូនក្រុម របស់លោកលេងក្នុងស្មារតីជាក្រុម និងបានសហការបានយ៉ាងល្អ ធ្វើឲ្យក្រុម ធីអិន កណ្តាលអេសស៊ី បន្តគ្រប់គ្រងតំណែងចំណាត់ថ្នាក់លេខក្នុងពូល ជាបណ្តោះអាសន្ន ចំនួន៣ប្រកួតកន្លងទៅ។
លោកប្រធានក្លិប បានបញ្ជាក់ថា ៣ប្រកួតកន្លងមក ក្រុម ធីអិនកណ្តាលអេសស៊ី បានយកឈ្នះ ក្រុម ឃីង មេឌា អេសស៊ី ក្នុងលទ្ធផល ៧ទល់០ ក្នុងជុំទី១ ។ ជុំទី២ ក្រុម ធីអិនកណ្តាលអេសស៊ី ​បបន្តយកឈ្នះក្រុម សម្ព័ន្ធយុវជន មុស្លីមកម្ពុជា ក្នុងលទ្ធផល ៣ទល់០ និងជំទី៣ ក្រុម ធីអិនកណ្តាលអេសស៊ី បានយកឈ្នះលើក្រុម អឹមវី អេសស៊ី ក្នុងលទ្ធផល២ទល់០។ ដូច្នេះក្រុមធីអិនកណ្តាលអេសស៊ី បច្ចុប្បន្ន ក្រុមរបស់លោក មានគ្រាប់បាល់ចំនួន១២គ្រាប់ ស្មើនិង៩ពិន្ទុក្នុងដៃជាបណ្តោះអាសន្ន ខណៈដែលពូលBមានក្រុមចូលរួមប្រកួតជម្រុះ ចំនួន៦ក្រុមដូចជា ក្រុម NTFC , ក្រុម CMYA ,ក្រុម MVFC, ក្រុមVRPL, ក្រុម PSK, និង ក្រុម KMH ។ឯកឧត្តមធុលនាង បានបញ្ជាក់បន្ថែមថា ក្លិបបាល់ទាត់ ធីអិន កណ្តាលអេសស៊ី មានដើមកំណើត នៅខេត្តកណ្តាល ចំណែកឯសមាសភាព កីឡាករ ៩០ភាគរយ គឺជាយុវជនមកពីខេត្តកណ្តាលទាំងអស់ ហើយក្រុមរបស់លោកមកចូលរួមលេង ក្នុងព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ដណ្តើមរង្វាន់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា លើកទី១ ឆ្នាំ២០១៧ គឺលេងតំណាងឲ្យខេត្តកណ្តាលផងដែរ៕ សារីម


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print