ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់លួចកាច់សោរកម៉ូតូចំម៉ូតូមានកុងតាក់សំងាត់បានសម្រេចតែរត់មិនរួចត្រូវម្ចាស់ឃើញទាន់ស្រែកឆោឡោផ្អើលប្រជាពលរដ្ឋដេញតាមចាប់បានវាយទ្រោមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច
ហេតុការនេះបានកើតឡើងនៅវាលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី១៥ខែសីហាឆ្នាំ២០១៧នៅតាមបណ្ដោយផ្លូវសុីសុវត្តិស្ថិតក្នុង សង្កាត់ស្រះចកខណ្ឌដូនពេញ ។
បើតាមសម្ដីនារីរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុរូបនាងបានចតម៉ូតូទុកមុខផ្ទះពេលនោះខ្លួនបានលឺសំឡេងក៏មានការសង្ស័យបានចេញមកមើលក៏បានឃើញជនសង្ស័យ២នាក់កំពុងបណ្ដើរម៉ូតូភ្លាមៗនោះខ្លួនបានស្រែកឆោឡោផ្អើលដល់អ្នកជិតខាងនាំគ្នាដេញតាមចាប់បានម្នាក់វាយឡើងទ្រោមខ្លួនតែម្ដង ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រម៉ោល ។
ម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពលួចនោះម៉ាកនិចពណ៌សបិតស្គុតខៀវពាក់ស្លាកលេខភ្នំពេញ1BO-9463
ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិនគរបាលស្រះចកបានចុះទៅដល់កន្លែងកើតហេតុនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនិងយកជនសង្ស័យទៅធ្វើការសាកសួរនៅប៉ុស្តិនគរបាលស្រះចកដើម្បីកសាងសំណុំរឿងបញ្ចួនទៅអធិការខណ្ឌដូនពេញចាត់ការបន្តតាមនិតិវិធីច្បាប់ ៕ស តារា