ភ្នំពេញ៖ ឃ្លាំងស្តុកអេតចាយដ៏ធំមួយកន្លែង បានរងនូវអគ្គីភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅ បង្កឲ្យភ្ញាក់ផ្អើល និងភ័យខ្លាចយ៉ាងខ្លាំងចំពោះពលរដ្ឋដែលមានលំនៅឋានក្បែរខាង ខណៈដែលអគ្គីភ័យមួយនេះ សមត្ថកិច្ចអសមត្ថភាពនៅក្នុងការចេញឡានទឹកទៅជួយអន្តរាគមន៍ពន្លត់ភ្លើងបានទាន់ពេលវេលានោះ។
សេចក្តីរាយការណ៍បានបញ្ជាក់ថា ភ្លើងបានចាប់ផ្តើមឆេះដោយមិនទាន់ដឹងពីមូលហេតុនៅវេលាម៉ោង២និង៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ដែលស្ថិតនៅចំណុចឃ្លាំងអេតចាយ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ម្ចាស់ទីតាំងត្រូវបានស្គាល់ឈ្មោះ គង់ ចាន់ ហើយទីតាំងស្តុកអេតចាយនេះ ភាគច្រើនមានកម្មករជាជនជាតិវៀត ណាមស្នាក់នោះ។ រហូតដល់ព្រឹកព្រលឹម ម៉ោង៦ ថ្ងៃទី១៨ ខែសីហា អគ្គីភ័យនេះ នៅតែបន្តឆាបឆេះនៅឡើយ៕ ភារ៉ាដង្កោ
...