អនុភូមិម្នាក់ស្លាប់ និងពលរដ្ឋ២នាក់ទៀត បានរងរបួសធ្ងន់ដោយសារឡើងភ្នំជាន់មីន

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ បុរស់នាក់បានបាត់បង់ជីវិត បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យ និងប្រជាពលរដ្ឋចំនួន២នាក់ទៀត បានរងរបួសធ្ងន់ដោយសារជាន់មីនសល់ពីសម័យសង្រ្គាម ខណៈពួកគាត់កំពុងឡើងភ្នំដងរែក ដើររកអារគល់ ឈើប្រណីត ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៦ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅ ចំណុចលើខ្នងភ្នំដងរែក តំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិដងទង់ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

តាមរបាយការណ៍ពីសមត្ថកិច្ចនគរបាលព្រំដែនគោកលេខ៩០៥ ប្រចាំការព្រំដែនបានឱ្យដឹងថា ជនរងគ្រោះទាំង៣​ខាងលើឈ្មោះ សេង ស្រឿន ភេទប្រុស អាយុ៥៥ឆ្នាំ ជាអនុប្រធានភូមិដងទង់ សង្កាត់កូនក្រៀល បានដាច់ជើងឆ្វេង និងរបួសជើងស្តាំ ស្លាប់ និង២នាក់ទៀត ដែលរួមដំណើរឡើងភ្នំជាមួយបានរងរបួសធ្ងន់ប៉ុណ្ណោះ តែមិនដល់អាយុជីវិតនោះឡើយ ។

គួរបញ្ជាក់ថា នេះជាករណីលើកទី២ហើយ ដែលប្រជាពលរដ្ឋ បានរងគ្រោះដោយសារគ្រាប់មីន និងគ្រាប់មិនផ្ទុះដែលនៅសេសសល់ពីសម័យសង្គ្រាម បានឆាប់ឆក់យកជីវិត ប្រជាពលរដ្ឋចំនួន ២នាក់ នៅក្នុងខេត្តឧត្តរមានជ័យ។ ហើយកាលពីអំឡុងខែមិថុនា ឆ្នាំ២០១៧ ប្រជាពលរដ្ឋម្នាក់ឈ្មោះ យិញ យឿប ភេទប្រុសអាយុ ៦៩ឆ្នាំ រស់នៅភូមិខ្ទុម សង្កាត់កូនគ្រៀល ក្រុងសំរោង បានជីករំលាយដីដំបូក ដើម្បីធ្វើស្រែ ហើយប៉ះចំគ្រាប់មីន ប្រភេទ ៦០មីលលីម៉ែត្រ បណ្តាលឱ្យស្លាប់ភ្លាមៗផងដែរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print