ខេត្តបន្ទាយមានជ័យ៖ ស្ត្រីមេម៉ាយម្នាក់ត្រូវបានឃាតករប្រើកាំបិតកាប់សម្លាប់យ៉ាងឃោឃៅបំផុត កាលពីវេលាម៉ោង១រំលងអាធ្រាតឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ សង្ស័យករណីចាប់រំលោភមិនបានសម្រេច និងមានការតដៃរើបំរ៉ាស់ទើបជនសង្ស័យធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះតាំងពីលើផ្ទះរហូតមកដល់ក្រោមផ្ទះស្លាប់ក្នុងថ្លុកឈាម។
សមត្ថកិច្ចនគរបាលស្រុកស្វាយចេកបានអោយដឹងជាបឋមថា៖ ជនសង្ស័យត្រូវបានឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពរួចតែប៉ុន្មាន តាមរយះកិច្ចខិតខំរបស់មន្រ្តីនគរបាលយុត្តិធម៍ស្រុក និងកំពុងសាកសួរតាមនីតិវិធី ៕ ដោយ៖ សំ វិច្ឆិកា
...