វាយប្រហារភេរវកម្មនៅប្រទេសអេស្ប៉ាញស្លាប់១៣នាក់ របួសជាង១០០នាក់

ចែករំលែក៖

ក្រុមរដ្ឋអិស្លាម IS បានប្រកាសទទួលស្គាល់ការវាយ​របស់ខ្លួននៅប្រទេសអេស្ប៉ាញសម្លាប់មនុស្ស១៣នាក់ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ដោយបើករថយន្តធុនធំបំបុកចូលអ្នកថ្មើរជើងនៅក្នុងទីក្រុងបាសេឡូណាតែម្តង។
ប៉ូលិសបានថ្លែងថា ជនសង្ស័យ២នាក់ត្រូវចាប់ខ្លួន ជនជាតិអេស្ប៉ាញម្នាក់ និងជនជាតិម៉ូរ៉ុកម្នាក់ រីឯអ្នកបើកបររថយន្ត បានរត់គេចខ្លួន កំពុងស្ថិតតាមប្រមាញ់របស់ប៉ូលិស។
ប៉ូលិសបញ្ជាក់ថា មនុស្ស១៣នាក់បានស្លាប់ និងជាង១០០នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ស្រាល កំពុងស្ថិតក្រោមការជួយសង្គ្រោះពីក្រុមគ្រូពេទ្យ។ ប៉ូលិសបញ្ជាក់ថា ជនរងគ្រោះទាំងអស់នោះមាន១៨សញ្ជាតិ ៕

សាធី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print