គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធុនធំ និងរថយន្តធុនធំបណ្ដាលឲ្យរងការខូចខាត

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ គ្រោះថ្នាក់ចរាចរណ៍ដ៍សារហាវមួយលាន់លឺដូចរន្ទះបាញ់ រវាងរថយន្តធុនធំ និងរថយន្តធុនធំដូចគ្នា ប៉ុន្តែមិនបង្កឲ្យមនុស្សរងរបួសធ្ងន់ធ្ងរនោះទេ គ្រាន់តែរងការខូចខាតមធ្យោបាយធ្វើដំណើរទាំងសង់ខាង និងទ្រព្យសម្បាតិបុគ្គល់ប៉ុណ្ណោះ ខណៈដែលកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នា។

ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង៤ និង២០នាទីទាបភ្លឺ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៦៤-១៦៥ ស្ថិតក្នុងភូមិក្រាំងធំ ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាង លើបង្កឡើងដោយរថយន្តម៉ាក ហុីណូ ពណ៏បាញ់ឌុក ពាក់ស្លាកលេខ ព្រះសីហនុ 3A 2407 អ្នកបើកបររថយន្តបង្ករត់គេចខ្លួន ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះទៅដល់ចំណុចកើតហេតុបានរេចង្កូតកៀររថយន្ត ធុនធំ ១គ្រឿងទៀត បណ្ដាលឲ្យរេចង្កូតធ្លាក់ពីលើចិញ្ចើមផ្លូវរៀងៗខ្លួន រួចបន្តបុកស្លាកយីហោរបស់ប្រជាពលរដ្ឋក្បែនោះរងការខូចខាតផងដែរ ចំពោះមនុស្សនៅក្នុងការប៊ីនរថយន្តទាំងសង់ខាងមិនរងរបួសអ្វីធំដុំនោះទេ។

ប្រភពព័ត៌មានខាងលើបន្តថា ចំណែករថយន្តរងគ្រោះម៉ាក ហុីយ៉ាន់ដាយ ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 3A 5083 បើកបរដោយឈ្មោះ សៀវ វាសនា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិ.ឃុំព្រៃស្វាយ ស្រុក មោងឫស្សី ខេត្តបាត់ដំបង ធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ចំពោះវត្ថុតាងរថយន្តធុនធំទាំង ២គ្រឿង មន្រ្តីជំនាញបានរក្សាទុកជាបណ្ណោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសណ្ដាន់ ដើម្បីរងចាំធ្វើការវាសវែង និងដោះស្រាយគ្នាតាមនីតិវិធីជាក្រោយ៕  បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print