រថយន្តស្ទួចបុករះចូលរបងសកលវិទ្យាល័យ បណ្ដាលអោយនិស្សិតស្រីម្នាក់របួសបាក់ដៃស្ដាំ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តស្ទួចសង្ស័យដាច់ហ្រ្វាំងបុកម៉ូតូឌ្រីមសង់ បន្តបុករះចូលរបងសកលវិទ្យាល័យបណ្ដាលអោយនិស្សិតស្រីម្នាក់របួសបាក់ដៃស្ដាំនិងព្រូសរថយន្តស្ទួចរបួសម្នាក់របួសផងដែរ កាលវេលាម៉ោង២និង២០នាទីថ្ងៃទី១៨ ខែ សីហា ឆ្នាំ ២០១៧នៅចំណុចសកលវិទនយាល័យវិទ្យាសាស្រ្តសុខាភិបាលសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត តាមផ្លូវ២៧១កែងផ្លូវ១៨៣ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានប្រជាពលរដ្ឋពីអ្នកដំណើរបានប្រាប់ថាដោយមានរថយន្តស្ទួចកូរ៉េ១គ្រឿងពណ៍ខៀវពាក់ស្លាក​លេខភ្នំពេញ3B.8021បើកតាមផ្លូវ២៧១ក្នុងទិសដៅពីកើតមកលិចមិនដឹងមូលហេតុអ្វីនោះទេស្រាប់តែមកបុកម៉ូតូឌ្រីមសេ ១២៥ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1BM0268អ្នកបើកជានិស្សិតម្នាក់បើកតាមផ្លូវ១៨៣ឡើងចំណាតក្នុងទិសដៅ ពីជើងមកត្បូងហើយបណ្ដាលអោយនិស្សិតស្រីម្នាក់របួសបាក់ដៃស្ដាំនិងអ្នកព្រូនឡានម្នាក់រងរបួសផងដែរក្រោយកើតហេតុអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ទើបមានសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ ។ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយមកកម្លាំងនគរបាលចរាចរណ៍ ខណ្ឌចំការមន ក៏ សម្រេច បញ្ជូន រថយន្ត បង្កនិងម៉ូតូ ទៅ កាន់ ការិយាល័យ ចរាចរណ៍ផ្លូវគោក រាជធានី ភ្នំពេញ ដើម្បី រង់ចាំ ធ្វើការ ដោះស្រាយគ្នា ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print