ភ្នំពេញ៖ ជនសង្ស័យ២នាក់បន្ទាប់ពីធ្វើសកម្មភាពឆក់ខ្សែកពីបុរសម្នាក់បានសម្រេចតែរត់មិនរួចក៏ត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១កំពុងល្បាតតាមមូលដ្នានក៏ប្រទះឃើញដេញចាប់ឃាត់ខ្លួនបានភ្លាមៗតែមង្ត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៨ខែសីហាឆ្នាំ២០១៧នៅចំណុចផ្លូវលេខ២៩៤កែងផ្លូវព្រះនរោមត្តសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យទី១ ឈ្មោះ ឈួន វិរៈ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះម្ដុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ជាសិស្ស។
ជនសង្ស័យទី២ ឈ្មោះ ផេ ឆាយឌី ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះម្ដុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ជាសិស្ស។
ជនរងគ្រោគ្រោះ មានឈ្មោះ យឹម ភារុណ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះម្ដុំ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ជាសិស្ស។
បើតាមប្រភពពត៍មានពីមន្រ្តីនគរបាលបានប្រាប់អោយដឹងថា មុនពេលកើតហេតុកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១កំពុងដាក់ល្បាតក្នុងមូលដ្នានក៏ស្រាប់តែ ប្រទះឃើញក៏បានតាមដានពីក្រោយស្រាប់តែជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាMSXពណ៌សពាក់ស្លាកលេខភ្នំពេញ1GF.2175តាមបណ្ដោយផ្លូវលេខ២៩៤ស្រាប់តែមានជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាc125ដេញតាមពីក្រោយហើយស្រែកថាជួយផងចោរឆក់ភ្លាមៗនោះក៏ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១ដែលកំពុងល្បាតក៏បានដេញតាមពីក្រោយរហូត ដល់ផ្លូវលេខ៥១កែងផ្លូវលេខ៣៧០នោះទើបឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់តែមង្ត។ភ្លាមៗនោះដោយសារតែប្រជាពលរដ្នខឹងខ្លាំពេកក៏បាននាំគ្នាវាយម្នាក់មួយដៃម្នាក់មួយជើងបណ្ដោយអោយជនសង្ស័យទាំង២នាក់បែកមុខផងដែរ។
ក្រោយពីកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១ឃាត់ខ្លួនជនសង្ស័យយកមកសាកសួរបានសារភាពថារូបពិតជាបានធ្វើសកម្មភាពឆក់ខ្សែកពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យរួចនិងម៉ូតូត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១នាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសួនាំចាត់ការតាមនីតិវិធី ។ ចំណែខ្សែកជនរងគ្រោះត្រូវបានសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១ប្រគល់អោយទៅម្ចាស់វិញផងដែរ៕