នាយសង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជ័យ បង្ក្រាបរថយន្តដឹកឈើផ្ទះចាស់បង្កប់ឈើថ្មីបាន១គ្រឿង

ចែករំលែក៖

ខេត្តព្រះវិហារ : រថយន្ត១គ្រឿង ដឹកឈើផ្ទះចាស់បង្កប់ឈើថ្មី ដឹកចេញពីភូមិដងផ្លិត ឃុំឆែប២ ស្រុកឆែប តាមបណ្តោយផ្លូវជាតិលេខ៩ មកដល់ត្រង់ចំនុចគល់ស្ពានស្ទឹងសែន ត្រូវបានបែកកង់ក្រោយ ហើយអ្នកសាពត័មានប្រទះឃើញ បាន រាយការមកលោក សុង បញ្ញា នាយសង្កាត់រដ្ឋបាលព្រៃ ឈើត្បែងមានជ័យ លោកសុង បញ្ញា ក៍បានមកពិនិត្យ រួចរាយការទៅលោក ឆិញ សេង នាយផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ នឹងរាយការជូនលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់នឹងនេសាទខេត្តដើម្បីសុំគោលការ បង្ក្រាប ។

រថយន្តនេះ មានម្ចាស់ឈ្មោះ ស៊ុត វណ្ណៈ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិតារេនជា ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ ។

លោក ពឹង ទ្រីដា បានចេញបញ្ជា អោយខណ្ឌ័ ផ្នែក នឹងសង្កាត់រដ្ឋបាលព្រៃឈើធ្វើការឃាត់ទុកដើម្បីឆែកនឹងពិនិត្យមើល នៅព្រឹកថ្ងៃទី១៨ ខែសីហារ លោកឆិញ សេង នាយផ្នែក នឹងលោក សុង បញ្ញា បានដឹកនាំក្រុមរដ្ឋ បាលព្រៃឈើ បើកទ្រុងឡានពិនិត្យមើល ក្រោយពីបានរើឈើពិនិត្យ បានរកឃើញថា ឈើនៅក្នុងរថយន្តប្រហែលជាង២០មែត្រគុប ក្នុងនោះមានឈើថ្មីប្រហែល៦០%តែ មិនទាន់ដឹងពីចំនួនពិតនៅលើយទេ ។

ជាទូទៅឈ្មួញដឹកឈើតែងតែប្រើរូបភាពដឹកឈើផ្ទះចាស់ បង្កប់ឈើថ្មី ដោយយកឈើថ្មីទៅត្រាំទឹកពេលលើងរថយន្ត គេយកប្រេងម៉ាស៊ីនទៅលាបអោយលើងខ្មៅដើម្បីបន្លំភ្នែក សមត្ថកិច្ច តែទោះបីឈ្មួញមានល្បិចខ្ពស់បែបណាក៍ដោយ នៅតែមិនអាចបន្លំភ្នែកសមត្ថកិច្ចបានឡើយ ។

បច្ចុប្បន្នវត្ថុតាង រថយន្តយីឌុបភ្លៅ៥មួយគ្រឿង ព្រមទាំងឈើត្រូវបានយកមករក្សាទុក នៅមន្ទីរកសិកម្មដើម្បីធ្វើការវាស់វែងនឹងចងក្រងសំណុំរឿងពិន័យទៅតាមនិតិវិធីច្បាប់ ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print