ឆបោកលុយគេគេចខ្លួនបានកន្លះឆ្នាំ ឃើញដោយចៃដន្យចាប់ខ្លួនប្រគល់អោយប៉ូលិស

ចែករំលែក៖

ភ្នំពេញ÷ បុរសចំណាស់ម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនតាមបណ្តឹងពីភាគីម្ខាងទៀត ចោទប្រកាន់ពីបទរំលោភសេចក្តីទុកចិត្តឆបោកយកលុយចំនួន៥០០ដុល្លារ រួចគេចខ្លួនបាត់កាលពីកន្លះឆ្នាំមុននេះ ហើយត្រូវបានគេប្រទះឃើញដោយចៃដន្យ ចាប់ខ្លួនមកប្រគល់អោយសមត្ថកិច្ចមូលដ្ឋានចាត់ការតាមច្បាប់កាលពីម៉ោង៧ព្រឹកថ្ងៃទី១៩ខែសីហា ឆ្នាំ២០១៧នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនដែលត្រូវបានគេចោទប្រកាន់ឆខាងលើនោះ ឈ្មោះ ស៊ុក ឡាឌី អាយុ៤៣ឆ្នាំ គ្មានមុខរបរ ច្បាស់លាស់ មានទីលំនៅផ្ទះលេខ៤៨៧ ផ្លូវ៣៦៩ភូមិដើមចាន់ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ។

លោក ដុក ស៊ី អាយុ៤៣ឆ្នាំ មុខរបរមេកាជាងសំណង់មានទីលំនៅភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ បាននិយាយបំភ្លឺប្រាប់ សមត្ថកិច្ចថាកាលពីថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៧ ខណៈគាត់កំពុងបញ្ជាកម្មករធ្វើរបងថ្មអោយគេនៅ សង្កាត់ភ្នំពេញថ្មី ក៏មានវត្តមានជនខាងលើបានជិះម៉ូតូ មកមើលគាត់រួចក៏បានសុំលេខ ទូរស័ព្ទគាត់ បន្តិចក្រោយមក នៅវេលាម៉ោង១១កន្លះថ្ងៃ ជននោះក៏បានទូរស៏ព្ទមកគាត់ណាត់ជួបនៅហាងកាហ្វេមួយនៅម្តុំផ្សាររតនាផ្លាហ្សា ក្នុងសង្កាត់ទឹកថ្លាដើម្បីពិភាក្សាការងាររកស៊ី។

ជនរងគ្រោះបន្តថា នៅពេលទៅជួបជននោះបានអួតអាងថា គាត់មានកម្មករច្រើនកំពុងធ្វើឃ្លាំងអោយគេជិតរួចរាល់ហើយ និងបានសន្យាថាយកកម្មករទាំងនោះមកជួយធ្វើរបងអោយ ដោយនិយថ្លៃពលកម្មត្រូវរ៉ូវគ្នាផង បន្ទាប់មកក៏នាំគាត់ទៅមើលដីមួយកន្លែងនៅ សង្កាត់ឃ្មួញត្រូវលក់ចេញហើយក៏នាំគាត់ត្រឡប់មកហាងកាហ្វេនោះវិញដដែល។

នៅពេលត្រឡប់មកវិញជននេះសុំខ្ចីប្រាក់ចំនួន៤០០ដុល្លារ ទៅមើលម្តាយឈឺនៅមន្ទីរពេទ្យ ក្រោយមកបានទូរស័ព្ទសុំខ្ចី១០០ដុល្លារទៀតអោយផ្ញើរ តាមវីងថោយប្រាប់ថា ម្តាយគាត់បានស្លាប់។ ចាប់តាំងពីពេលនោះមកជននេះបានបិទទូរស័ព្ទរហូតមិនអាចទាក់ទងបាន លុះមកដល់ម៉ោង៧ព្រឹក ថ្ងៃទី១៩ ខែសីហាឆ្នាំ២០១៧ ដើមបណ្តឹងបានប្រទះឃើញជននេះកំពុងជិះម៉ូតូម្នាក់ឯង នៅម្តុំសង្កាត់ភ្នំពេញថ្មីក៏ចាប់ឃាត់ខ្លួនប្រគល់អោយ ប៉ូលិសចាត់ការតាមច្បាប់តែម្តង។

នៅចំពោមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពប្រាប់ថាខ្លួនពិតជាបានធ្វើនូវទំវើបែបនេះពិតប្រាកដមែន៕
តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print