ភ្នំពេញ ៖ បុរសជនជាតិចិនដីគោកម្នាក់បានប្រព្រឹតនូវអំពើអាសលើកូនចៅរបស់ខ្លួនដែលជាជនជាតិចិនដូចគ្នាហើយត្រូវនាងទៅប្តឹងប៉ូលីសអោយជួយអន្តរាមន៍តែប៉ូលីសមិនហ៊ានឃាត់ខ្លួនទៅវិញ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ២៩B ផ្លូវB ក្នុងបុរីពិភពថ្មី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
នារីរងគ្រោះមានឈ្មោះ Guo Hua Yiag អាយុ២៧ឆ្នាំជនជាតិចិនដីគោក មុខរបរជានាយកគំរោង ក្រុមហ៊ុនខុនដូឯកជន។ ចំណែកបុរសជនជាតិនោះមានឈ្មោះ លីង សុឹង អាយុ៤២ឆ្នាំ មុខរបរនាយកផ្នែកលក់ ធ្វើការនៅក្រុមហ៊ុនខុនដូឯកជនដូចគ្នា។
ប្រភពពីនារីរងគ្រោះបាននយាយប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ម៉ោង៨យប់នៅចំណុចផ្ទះជួលក្នុងបុរីពិភពថ្មីខាងលើ ដោយមានមនុស្សប្រុសស្រ៧ទៅ៨នាក់រួនទាំនាងផងដែហើយជនសង្ស័យដែលជារបស់ខ្លួនបានយកដៃរបស់នាងមកដាក់លើដើមទ្រូងនិងស្ទាបអង្អែលខ្លួនប្រាណនាងប៉ុន្តែពេលនោះមានមនុស្សច្រើន។
ក្រោយមកមេរបស់នាងបានហៅអោយនាងយកទឹកទៅអោយគាត់នៅជាន់ខាងលើក្នុងបន្ទប់ពេលទៅដល់ក្នុងបន្ទុក ជនសង្ស័យមិនបានស្លៀកសំលៀកបំពាក់នោះទេគឺមានតែខោលីអូតែប៉ុណ្ណោះហើយជនសង្ស័យបានចាប់ដៃនាងអោយស្ទាបប្រដាប់ភេទរបស់ខ្លួននិងយកដៃទៅស្ទាបអង្អែលរាងកាយនាងថែមទៀតពេលនោះនាងក៍ស្ទុះចេញមកក្រៅ។ក្រោយមកនាងក៍ប្តូកន្លែងស្នាក់នៅ លុះមកដល់ថ្ងៃទី១៨ខែឆ្នាំដដែលនារីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាអោយជួយអន្តរាគមន៍។
តាមសម្តីបុរសជនជាតិដែលនារីរងគ្រោះប្តឹងថាបានប្រព្រឹតនៅអំពើ អាស នោះបានអោយដឹងថាខ្លួនមិនបានធ្វើអី្វដូចពាក្យនាងចោទប្រកាន់នោះទេ។ លោកបន្តថាកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ខ្លួនបានមកពីកម្មវីធីផឹកសុីមួយដោយមានសភាពស្រវឹង ហើយពេលមកដល់ផ្ទះស្នាក់វិញ ខ្លួនក៍បានហៅនារីរងគ្រោះដែលត្រូវជាកូនចៅអោយយកទឹកទៅអោយគាត់នៅខាងលើក្នុងបន្ទប់ហើយខ្លួនមិនបានស្លៀកសម្លៀកបំពាក់ពិតមែនមានតែខោលីអូ។ហើយខ្លួនមិនបានធ្វើអី្វដូចដែលនារីរងគ្រោះចោទនោះទេប៉ុន្តែគាត់បានសារភាពថាគាត់គ្រាន់តែបានចាប់ដៃនាងពិតមែនក្នុងនាមជាកូនចៅតែប៉ុណ្ណោះ។
ពាក់ព័ន្ធករណីខាងលើនេះ លោក យឹម ដាវុធ នាយផ្នែកនគរបាលព្រហ្មទណ្ឌ ខណ្ឌបានអោយដឹងថាខាងជុំនាញលោកបានត្រឹមតែទទួលពាក្យបណ្តឹងនិងកសាងសំណុំរឿងបញ្ជួនទៅតុលាកាតែប៉ុណ្ណោះ។
ដោយឡែក លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខបានអោយដឹងតាមរយះទូរស័ព្ទកាលព្រឹកថ្ងៃទី១៩នេះថា បន្ទប់ទទួលបានពាក្យបណ្តឹងពាក់ព័ន្ធនិងករណីខាងលើរួចមកគាត់បានបញ្ជាអោយកម្លាំងចុះទៅនាំខ្លួនជនសង្ស័យរូបនោះមកធ្វើការសាកសួនៅអធិការដ្ឋានខណ្ឌប៉ុន្តែរកពុំឃើញមានបទល្មើសណាមួយក្នុងអំពើអាស នោះទេទើបលោកឆ្លងយោបល់ទៅលោកស្នងការរាជធានីភ្នំពេញនិងលោកព្រះរាជអាជ្ញា សុំមានអ្នកធានាអោយត្រឡប់ទៅផ្ទះវិញ ៕ តុង សីហា