មុននេះបន្តិចមានរថយន្តដឹកឈើក្រឡាប់នៅចំណោតភ្នំចិនយំ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ មុននេះបន្តិចវេលាម៉ោងប្រមាណ៣ និង៣០ នាទី រសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិ ៥៥ ត្រង់ចំណុចជំរាលចំណោតភ្នំចិនយំ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តធុនធំម៉ាក ហ្គាស ដឹកផលអនុផលព្រៃឈើធ្វើដំណើរក្នុងទិសពីលិចទៅកើត លុះទៅដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅឆ្វេងដៃ បណ្ដាលឲ្យធ្លាក់ចូលលូដែលផ្លូវកំពុងកសាងក្រឡាបបះជើងតែម្តង និងរងការខូចខាតរថយន្តយ៉ាងដំណំផងដែរ ប៉ុន្តែមិនបង្កឲ្យរងរបួសដល់អ្នកបើកបរ និងអ្នករួមដំណើរនោះទេគ្រាន់តែព្រលឹងចុងសក់ប៉ុណ្ណោះ ព្រោះពួកគាត់នាំគ្នាលោតយករួចរៀងៗខ្លួន

ប្រភពព័ត៌មានពីអ្នកបើកបរ និងអ្នករួមដំណើរនិយាយថា ពួកគាត់បានដឹកបង្គោលរបងនៅចំណុចទួលគ្រួស ដោយរថយន្តផ្ទុកបានចំនួន ១៧០ដើម លុះធ្វើដំណើរមកដល់ចំណុចកើតហេតុស្រាប់តែបួងចង្កូតមិនសុី ចំណែករថយន្តលឿនៗទៅទើបនាំគ្នាសម្រេចលោតយករួចរៀងៗខ្លួនតែម្តង៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print