ថ្នាក់ដឹកនាំក្រសួងការពារជាតិ ចូលរួមរំលែកទុក្ខគ្រួសាសពឧត្តមសេនីយ៍ឯក យិន ច័ន្ទឌី

ចែករំលែក៖

ភ្នំពេញៈកាលពីថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៧កន្លងទៅ ប្រតិភូក្រសួងការពារជាតិ ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការ ក្រសួងការពារជាតិ តំណាង សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការ ពារជាតិ ព្រមទាំងប្រតិភូអមដំណើរបានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណ​ក្ខ័ន្ធ សព​លោកឧត្តមនាវី​ឯក យិន ​ច័ន្ទឌី ព្រម ទាំងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយនិងក្រុមគ្រួសារផង ។​

សូមបញ្ជាក់ថាសពលោកឧត្តមនាវីឯក យិន ​​ច័ន្ទឌី អគ្គលេខា ធិការរងនៃគណកម្មាធិការជាតិ សន្តិសុខលំហសមុទ្រ បាន​ទទួលមរណភាពយប់ ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៧ វេលា ម៉ោង ១០និង៨ នាទីយប់ ​ក្នុង​ជន្មាយុ ៦០ ឆ្នាំ​ ដោយ​រោគាពាធ ។

សពលោក យិន ​​ច័ន្ទឌី ត្រូវបានក្រុម​គ្រួសារ រួមជាមួយអគ្គលេ ខាធិការ នៃគណៈកម្មាធិការជាតិ សន្តិសុខលហសមុទ្រ និងគណ​:កម្មការរៀបចំបុណ្យសព​ បានតម្កល់ធ្វើបុណ្យទក្ខិណានុប្ប​ទានទៅតាមប្រពៃណីព្រះពុទ្ធសាស​នា​ខ្មែរយើង និងបែបពិធិការកងទ័ព នៅ គេហដ្ឋានគ្រួសារសព ផ្ទះលេខ១៤​ A ផ្លូវលេខ៣៧១ (សឡា) សង្កាត់ អូរបែកក្អម ខណ្ឌ​សែនសុខ ពោធិ៍សែនជ័យ រាជ ធានីភ្នំពេញ ។ សពលោក យិន ​ចាន់ឌី នឹង​ដង្ហែទៅបូជានៅឈាបនដ្ឋានវត្តសារាវ័ន​តេជោ រាជធានីភ្នំពេញ នាព្រឹក​ថ្ងៃ ទី ២០ ខែ សីហា ឆ្នាំ ២០១៧ ។

បន្ទាប់ពីប្រតិភូអគ្គ លេខាធិការ នៃគណកម្មាធិការជាតិ សន្តិសុខ លំហសមុទ្រ អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណ​ក្ខ័ន្ធចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពរួចមក លោកឧត្តម​​​​សេនីយ៍​ឯក សៅ សារឿន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ក្រសួង ការពារជាតិ ប្រធានអនុគណៈកម្មា​ធិការរៀបចំ​​បុណ្យសពថ្នាក់ឧត្តមសេនីយ៍កងយោធពលខេមរភូមិន្ទ ​ព្រមទាំងប្រតិភូអម ដំណើរបាន​អញ្ជើញដាក់​កម្រង​ផ្កា គោរព​វិញ្ញាណក្ខន្ធ​ និងនាំយកថវិកាគោនយោបាយ​ របស់ក្រសួង​ការពារ​ជាតិចំនួនជាង២៦លានរៀល ដើម្បីប្រគល់ជូនលោកស្រី តំណាងក្រុមគ្រួសារ សពលោកឧត្តមនាវី យិន ​ច័ន្ទឌី សម្រាប់រៀបចំធ្វើបុណ្យ ទៅតាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរយើង និងបែបពីធីការកងទ័ព៕ សុខដុម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print