គាស់ផ្ទះចូលលួច​លុយ​​ជិត​៩លានរៀល​ ​នគរបាលក្រុងសួងចាប់ខ្លួន បន្ទាប់ពីឆែកកាមេរ៉ា​សុវត្ថិភាព​

ចែករំលែក៖

ខេត្តត្បូងឃ្មុំ: នគរបាល​ក្រុង​សួង​ សហការ​ជាមួយនគរបាល​ប៉ុស្តិ៍រដ្ឋបាល​សង្កាត់​វិហារ​លួង​ ធ្វើការ​ចាប់​ឃាត់​ខ្លួន​​បុរស​ម្នាក់ បន្ទាប់​ពី​ម្ចាស់ផ្ទះ​​បាន​យក​រូបភាព​ ​នៅ​លើ​កាមេរ៉ា​សុវត្ថិភាព​ ​មក​បង្ហាញ​ជា​វត្ថុ​តាំង​ ដោយ​​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទុះ​ចូល​លួច​យក​ប្រាក់​អស់​ជិត​០៩លានរៀល​​ កាលពី​វេលា​ម៉ោង​០២​ និង​០២នាទី​រំលង​អាធ្រាត្រ​ ឈាន​ចូល​ថ្ងៃទី២២​ ខែ​សីហា​ ឆ្នាំ​២០១៧ ស្ថិតក្នុង​ភូមិ​ជ្រួយ​ ​សង្កាត់​វិហារ​លួង​ ក្រុង​សួង​ ខេត្ត​ត្បូងឃ្មុំ​។

លោកវរសេនីយ៍ ឈន សុធន អធិការនគរបាលក្រុងសួង ​បាន​ឲ្យដឹងថា​ ជនរងគ្រោះមានឈ្មោះ ហេង សុខឃន់ ភេទស្រី អាយុ៤១ឆ្នាំ មាន​ទីលំនៅ​ស្ថិតនៅ​ក្នុង​ភូមិ​-ឃុំ​កើត​ហេតុ​ខាង​លើ​ ដោយ​ត្រូវ​ជនសង្ស័យឈ្មោះ ម៉ា រ៉េន ភេទប្រុស អាយុ៥១ឆ្នាំ​ ជាតិខ្មែរ រស់នៅក្នុងភូមិជីកែ សង្កាត់សួង ក្រុងសួង បានធ្វើសកម្មភាព​គាស់​ផ្ទុះ​ចូលលួចយកប្រាក់​អស់​ចំនួន០៧លាន​ និង​០៦សែន​រៀល​ និងប្រាក់ដុល្លារចំនួន២៧០$​ ខណៈពេល​ដែល​ជនរងគ្រោះកំពុងតែសម្រាកនៅក្នុងបន្ទប់គេងរបស់​ខ្លួន​។

លោកអធិការបានបន្ត​ឲ្យដឹងថា ក្រោយ​ពី​​ធ្វើ​សកម្មភាព​លួច​រួច​ជនសង្ស័យបាន​រត់​គេចខ្លួនបាត់ ដោយ​យោង​តាម​ពាក្យ​បណ្ដឹង​របស់​ជនរងគ្រោះ​ ដែល​បាន​យក​រូបភាព​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​មក​បង្ហាញ​ផង​ ទើប​ងាយ​ស្រួល​ក្នុង​ការតាម​ចាប់​ខ្លួន​ជនសង្ស័យ​បាន​យ៉ាង​ឆាប់រហ័ស​បែប​នេះ​ ព្រម​ទាំង​ធ្វើការ​ដកហូត​បាន​នូវ​វត្ថុតាង​ ប្រាក់​ដែល​ចោរ​លួច​យក​ទៅ​ បាន​មក​វិញ​គ្រប់​ចំនួន​ផង​ដែរ​។

បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងសួង ដើម្បីកសាងសំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ត្បូងឃ្មុំ​ ចាត់ការបន្តតាមនីតិវិធី​ច្បាប់​ ៕វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print