ខេត្តបន្ទាយមានជ័យ ៖ អាជីវករសំណូមពរសុំឲ្យមន្ត្រីជំនាញចុះពិនិត្យរកទំនិញខូចគុណភាពឲ្យបានញឹកញាប់បន្តិច ដើម្បីសុខភាពប្រជាពលរដ្ឋបដែលទទូចសុំរបស់ អាជីវករនេះនៅខណៈមន្ត្រីសាខាកាំកុងត្រូលចុះពិនិត្យទំនិញនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នៅផ្សារថ្មី(ចំការគ)ស្ថិតក្នុង សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។
លោក ហុង លៀង អនុប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបាន និយាយថា នេះជាការណែនាំពីរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម និងដាក់វិធានការពីអគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យមន្ត្រីកាំកុងត្រូលត្រូវ សហការជាមួយមន្ត្រីមន្ទីរពាក់ ព័ន្ធចុះត្រួតពិនិត្យរកទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទដែលមានសារធាតុ គីមីជាប្រចាំតាមទីផ្សារនៅច្រកទ្វារអន្តរ ជាតិប៉ោយប៉ែត។
លោកបន្តថា នៅពេលដែលមន្ត្រីជំនាញចុះពិនិត្យនៅផ្សារថ្មី(ចំការគ) ពិនិត្យតាម តូប និងស្តង់ទំនិញ និងទីផ្សារបន្លែ ផ្លែឈើ ឃើញថា អាជីវករមានការយល់ដឹងច្រើនក្រោយពេលចុះពិនិត្យកន្លងមកបានណែនាំអប់រំធ្វើកិច្ចសន្យា ហើយចុះពិនិត្យរកឃើញទំនិញហួសកាលបរិច្ឆេទ ដកហូត យកមាន៤មុខ គឺទី១-ទឹកក្រូច១៤ដប, ២-ទឹកក្រូចហ្វែនតា១២ ដប, ៣-ទឹកក្រូច ដបតូចចំនួន៣៦ដប និង៤-ត្រីខកំប៉ុង ១៦កំប៉ុង។
ទន្ទឹមនឹងមន្ត្រីជំនាញចុះពិនិត្យ នេះ អាជីវករផ្សារថ្មី(ចំការគ) បានសំណូមពរ ដល់មន្ត្រីជំនាញ ត្រូវចុះពិនិត្យ និងផ្សព្វ ផ្សាយជាប្រចាំ ព្រោះទំនិញដែលដាក់លក់ក្នុងទីផ្សារទាំងនេះភាគច្រើននាំចូលពី វៀតណាម និងថៃ ដើម្បីការពារ សុខុមាលភាពបងប្អូនប្រជាពលរដ្ឋដែលទិញយកទៅប្រើប្រាស់ និងបរិភោគ៕ សហការី