ខេត្តព្រះសីហនុ ៖ លោកអនុសេនីយ៍ទោ អ៊ួង វុទ្ធី នាយនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំវាលរេញបានឲ្យដឹងថាៈ កាលពីវេលាម៉ោង១៦,២៥នាទី ថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនេះ កម្លាំងនគរបាលស្រុកព្រៃនប់ សហការជាមួយ នគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំវាលរេញ បានបង្ក្រាបមុខសញ្ញាលក់ចែកចាយ ថ្នាំញៀន១ករណី នៅ ផ្លូវសម្តេចសង្ឃទេពវង្សពីជេីងគោទៅស្ទឹងហាវ ចំណុចស្ពានទី៧ ស្ថិតក្នុងភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ដោយចាប់យកបាន ថ្នាំញៀន ចំនួន១៤កញ្ចប់ (មាន៣កញ្ចប់ធំ និង១១កញ្ចប់តូច) ម៉ូតូចំនួន៥គ្រឿង និង ឃាត់ខ្លួនមុខសញ្ញាពាក់ព័ន្ធ ចំនួន៥នាក់៖
១.ឈ្មោះហេង វិបុល ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ។
២.ឈ្មោះ គង់ វិន ភេទប្រុស អាយុ២៦ឆ្នាំមុខរបរ ធ្វើស្រែ។
៣.ឈ្មោះ ធួន លី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកាប់ជ្រូក។
៤.ឈ្មោះ ភ័ណ្ឌ ឈុននីភេទប្រុស អាយុ២២ឆ្នាំមុខរបរកម្មករ
-អ្នកទាំង៤ មានទីលំនៅដូចគ្នា នៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
៥.ឈ្មោះ ឆេង សាវេត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង បានកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ៕ ឆ្លាម សមុទ្រ