ខេត្តកំពង់ចាម ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយអ្នកបើករថយន្តកែច្នៃ បានបុកបង្កាន់ដៃស្ពាន បណ្តាលឲ្យបាក់អស់ប្រវែង៤ម៉ែត្រ តែមិនមាននរណាម្នាក់បានរងរបួសក្នុងហេតុការណ៍នេះទេ ។
ករណីនេះកើតឡើងនៅចំណុចស្ពានភូមិព្រែករលួស ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃ ទី២៤ ខែសីហា ឆ្នាំ២០១៧ ។
អ្នកបើករថយន្តត្រូវបានស្គាល់ឈ្មោះ អ៊ុន សំបូរ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិបឹងកុក២ សង្កាក់បឹង ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ រថយន្តបង្កបញ្ហាខាងលើ បើកពីទិសខាងជើងមកត្បូងបានមកបុកបង្កាន់ដៃ ស្ពាននៅចំណុចកើតហេតុខាងលើ បាក់អស់ប្រវែង៤ម៉ែត្រ តែមិនបណ្តាលឱ្យមនុស្សរងរបួសទេ ។
វត្ថុតាងជាមធ្យោបាយធ្វើដំណើរ កម្លាំងនគរបាលស្រុកស្ទឹងត្រង់យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយតាមនិតិវិធី ៕ វណ្ណៈ
...