ប្រទេសកូរ៉េខាងជើង និងប្រទេសស៊ីរីរងការសង្ស័យថាបានសហការគ្នាដើម្បីផលិតមីស៊ីល

ចែករំលែក៖

អង្គការសហប្រជាជាតិ បានបើកការ ស្រាវជ្រាវ លើការមន្ទិលសង្ស័យថា កូរ៉េខាងជើងនិងស៊ីរីបានសហការគ្នាដើម្បីផលិតកាំជ្រួចមីស៊ីល។

តាមរបាយការណ៍របស់អង្គការសហប្រជាជាតិបានបញ្ជាក់ថា នាវាដឹកទំនិញពីរគ្រឿងបានបញ្ជូនទៅកាន់អង្គការទទួល បន្ទុកអាវុធគីមីរបស់ស៊ីរី ត្រូវបានឃាត់ ទុកកាលពីខែមិថុនា ឆ្នាំ២០១៧។

របាយការណ៍ ចេញដោយក្រុមអ្នកជំនាញ ឯករាជ្យរបស់អង្គការសហប្រជាជាតិ ដែលបានប្រគល់ឲ្យក្រុមប្រឹក្សាសន្តិសុខ អង្គការ សហប្រជាជាតិ កាលពីដើមខែនេះ និងត្រូវ បានកាសែតរ៉យទ័រ ឃើញកាលពីថ្ងៃ​ចន្ទនោះ មិនបានផ្តល់សេចក្តីលម្អិត ស្តីអំពីពេលវេលានិងទីកន្លែង ដែលស្ទាប់ ចាប់ ឬក៏អ្វីដែលដឹកបញ្ជូនតាមនាវានោះទេ។

អ្នកជំនាញយូអិន បានសរសេរ ក្នុង របាយការណ៍ ៣៧ទំព័រថា ក្នុងពេលបច្ចុប្បន្ន នេះ ក្រុមអ្នកជំនាញកំពុងតែធ្វើការស៊ើប អង្កេត លើសហប្រតិបត្តិការ អាវុធគីមី មីស៊ីលផ្លោង និងអាវុធធម្មតា ដែលត្រូវ បានហាមឃាត់ រវាងប្រទេសស៊ីរី នឹងកូរ៉េ ខាងជើង។

កាលពីដើមខែសីហា អង្គការសហ ប្រជាជាតិបានអនុម័ត ដាក់ទណ្ឌកម្មបន្ថែមទៅលើកូរ៉េខាងជើង ក្រោយពេលប្រទេស នេះ បានសាកល្បង កាំជ្រួចមីស៊ីលជាបន្ត បន្ទាប់ បើទោះបីមានការគំរាមកំហែងពី សហគមន៍អន្តរជាតិក្តី។

នៅក្នុងសេចក្តីសម្រេចរបស់អង្គការ សហប្រជាជាតិ បានហាមប្រាំមនាំចេញ នូវផលិតផល ដូចជា ធ្យូងថ្ម ដែក សំណ និងគ្រឿងសមុទ្រ… ព្រមទាំង ធនាគារ ពាណិជ្ជរបស់កូរ៉េខាងជើង ក៏ត្រូវបង្កក ផងដែរ។ ប្រទេសចាសម្ពន្ធមិត្តទាំងអស់ របស់កូរ៉េខាងជើង ដែលមានការសង្ស័យ គឺអាចឃាត់បានទៅតាម ច្បាប់របស់អង្គ ការសហប្រជាជាតិ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print